បរទេស៖នាវាចម្បាំងរបស់អាមេរិកនិងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការល្បាតសន្តិសុខដែនសមុទ្ររួមគ្នាមួយនៅក្នុងសមុទ្រក្រហម ក្នុងសប្ដាហ៍នេះ ស្របពេលដែលការផ្លាស់ប្តូរក្នុងទំនួលខុសត្រូវចំពោះអ៊ីស្រាអែល ពីទីបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក ទៅឲ្យទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានមានប្រសិទ្ធភាពនៅថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា សមយុទ្ធនោះ រួមមានការចូលរួមដោយនាវាសមត្ថភាពមីស៊ីលនៃកងនាវាលេខ៥អាមេរិក USS និងយន្តហោះល្បាតដែនសមុទ្រ របស់ទ័ពជើងទឹកមួយគ្រឿង រួមជាមួយនាវាចម្បាំងទ័ពជើងទឹកអ៊ីស្រាអែលមួយគ្រឿង និងទូកល្បាត២គ្រឿង ដែលធ្វើកិច្ចការពារដែនអាកាស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក Brad Cooper ជាមេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងកម្លាំងជើងទឹកអាមេរិក...
បរទេស៖កងកម្លាំងចម្រុះយោធាដឹកនាំ ដោយអារ៉ាប៊ីសាអូឌីតនៅប្រទេស យេម៉ែន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានបង្កើតវត្តមាន លើកោះយុទ្ធសាស្ត្រមួយ ស្ថិតនៅតាមច្រកចូលទៅសមុទ្រក្រហម ដើម្បីទប់ស្កាត់ការគម្រាមកំហែង ចំពោះជំនួញដែនសមុទ្រ ពីចលនាពួកហូធី។ សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានចេញ ក្នុងដំណើរឆ្លើយតប ចំពោះសេចក្តីរាយការណ៍នៃកាសែត Associated Press ដែលលើកឡើងពីសម្តីមន្ត្រីយេមែននិយាយថា សហភាពអារ៉ាប់រួមនៅពីក្រោយមូលដ្ឋានទ័ពអាកាសមួយ ស្ថិតនៅលើកោះ Perim តាមច្រកសមុទ្រ Bab...