សេដ្ឋកិច្ច
កំពង់ផែទេសចរណ៍ កោទន្សាយខេត្តកែប តម្លៃជាង១លានដុល្លារ នឹងជួយជំរុញ កំណើនសេដ្ឋកិច្ច
ភ្នំពេញៈ អភិបាលខេត្តកែប បានជំរុញការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដើម្បីផ្តល់កំណើនដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប។ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប មានថ្លែងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះថា គម្រោងការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ បានបើកដំណើរការសាងសង់ កាលពីចុងឆ្នាំ២០១៨ កន្លងមក សម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាព អាចទទួលចតនាវាដែលអាចផ្ទុក អ្នកដំណើរបានក្រោម៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបានតែតិចតួចប៉ុណ្ណោះ ព្រោះកំពង់ផែនេះមិនអាចទទួលនាវាលើសពី១៥តោនបាននោះទេ។...