ការសិក្សាកាលពីពេលថ្មីៗនេះ បានរកឃើញថា មើមខ្ញីអាចកាត់បន្ថយការ រលាកនៅក្នុងពោះវៀនដែលវាអាច បង្កឲ្យមានជំងឺមហារីកពោះវៀនធំ។ ទោះបីជាយ៉ាងណាក្តី ការសិក្សានៅមិនទាន់បញ្ចប់នៅឡើយទេ ហើយអ្នកស្រាវជ្រាវក៏មិនទាន់បាននែនាំដែរថា អ្នកទាំងអស់គ្នាគួរតែចាប់ផ្តើមបន្ថែម មើមខ្ញីនៅក្នុងរបបអាហាររបស់អ្នក។ ដោយយោងទៅតាមការសិក្សាស្រាវជ្រាវ លោក ម៉ែម ហ្ស៊ីក ដែលជាអ្នកជំនាញព្យាបាល រោគតាមបែបធម្មជាតិ ព្រមទាំងជា អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ មជ្ឈមណ្ឌលវិជ្ជាពេទ្យ Ann Arbor បាននិយាយថា៖...
អ្នកណាក៏ស្គាល់មើមខ្ញីច្បាស់ដែរ ក៏ប៉ុន្តែចំពោះគុណប្រយោជន៍ របស់វាវិញប្រហែលជាមិនទាន់ ដឹងអស់នោះទេ។ ក្រៅពីមានសមត្ថភាពអាច ជួយព្យាបាលជំងឺផ្តាសាយ ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់បញ្ហាស្បែកច្រើនយ៉ាង ជាពិសេសស្បែកមានស្នាមអុជខ្មៅ ដោយសារតែភាពចាស់។ ខាងក្រោមនេះគឺជារូបមន្តងាយៗ ៣យ៉ាងដែលអាចកម្ចាត់ស្នាមអុជខ្មៅ ពូកែលើសពីការស្មាន៖ ១.ខ្ញី និងប្រទាលកន្ទុយក្រពើ៖ អ្នកត្រូវយកទឹកខ្ញី និងទឹកប្រទាល់កន្ទុយក្រពើ ក្នុងបរិមាណស្មើគ្នាលាយ បញ្ចូលគ្នាឲ្យសព្វល្អ។ បន្ទាប់មកប្រើសំឡីកប្បាស ជ្រលក់ក្នុងល្បាយនេះ...