សុខភាព និង ផ្លូវភេទ
មន្ត្រីសុខាភិបាល រកឃើញជំងឺស្វិតដៃជើង ក្នុងលូទឹកស្អុយ នៅទីក្រុងញូវយ៉ក បង្ហាញពីមេរោគកំពុងចរាចរ
ទីក្រុងញូវយ៉ក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មេរោគជំងឺស្វិតដៃជើង ត្រូវបានគេរកឃើញ នៅក្នុងទឹកស្អុយរបស់ទីក្រុងញូវយ៉ក ខណៈមន្ត្រីសុខាភិបាលនិយាយថា វាកំពុងរីករាលដាលយ៉ាងស្ងប់ស្ងាត់ ក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ យោងតាមទីក្រុង និងមន្ទីរសុខាភិបាលរដ្ឋញូវយ៉ក បានឲ្យដឹងថា វត្តមានរបស់មេរោគក្នុងទឹកសំណល់ បង្ហាញពីការចរាចរនៅតំបន់ ដែលអាចកើតមាន។ ទោះបីជាជំងឺនេះមិនត្រូវបានគេឃើញ នៅសហរដ្ឋអាមេរិក រយៈពេលមួយទសវត្សរ៍ក៏ដោយ ក៏មនុស្សម្នាក់នៅទីក្រុងញូវយ៉ក បានទទួលរងនូវភាពខ្វិនកាលពីសប្តាហ៍មុន ដោយសារតែការឆ្លងជំងឺស្វិតដៃជើង...