ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុប ត្រៀមខ្លួនបន្ត ជំនួយមនុស្សធម៌ អាហ្វហ្គានីស្ថាន ប៉ុន្តែកំពុងរង់ចាំមើល រដ្ឋាភិបាលថ្មី
បរទេស៖ សហភាពអឺរ៉ុប បានត្រៀមខ្លួនជាស្រេច ដើម្បីបន្តផ្តល់ជំនួយបន្ទាន់ ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែនឹងរក្សាការឃ្លាំចាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះរដ្ឋាភិបាលថ្មីរបស់ពួកតាលីបង់ នេះបើយោងតាមសម្តីមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបមួយរូប នៅថ្ងៃពុធនេះ។ អនុប្រធានគណៈកម្មការអឺរ៉ុប លោក Maros Sefcovic បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហភាពអឺររ៉ុប ត្រៀមខ្លួនជាស្រេច ដើម្បីបន្តផ្តល់ជំនួយមនុស្សធម៌” ហើយលោកបន្ថែមថា ប៉ុន្តែជំនួយរយៈពេលវែង គឺអាស្រ័យលើពួកតាលីបង់...