បរទេស៖ក្នុងអំឡុងថ្លែងប្រាប់សមាជិករដ្ឋសភា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបោះបង់ចោលប្រទេសរបស់លោក ស្របពេលដែលពួកបះបោរតាលីបង់ បង្កើនកិច្ចប្រឹងប្រែងដណ្ដើមគ្រប់គ្រងតំបន់មួយចំនួន។ នៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់កិច្ចប្រជុំចម្រុះពិសេសមួយ របស់រដ្ឋសភា លោក Ashraf Ghani តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ ចំពោះការដកកងកម្លាំងស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០១មក។យោងតាមទីភ្នាក់ងារសារព័ត៌មាន Tolo...
បរទេស៖បេសកកម្មការទូតចំនួន១៥ប្រទេស និងតំណាងអង្គការណាតូ ប្រចាំនៅក្នុងទីក្រុងកាប៊ុល នាពេលថ្មីៗនេះ បានជំរុញឲ្យពួកបះបោរតាលីបង់បញ្ឈប់ប្រតិបត្តិការវាយលុកយោធា នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំសន្តិភាពក្នុងទីក្រុងដូហា បរាជ័យក្នុងការព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នា។ គណៈប្រតិភូជាន់ខ្ពស់នៃថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន បានជួបជាមួយថ្នាក់ដឹកនាំនយោបាយពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា ក្នុងអំឡុងពេល២ថ្ងៃកន្លងទៅ ប៉ុន្តែសេចក្តីថ្លែងការណ៍ពីពួកតាលីបង់មួយ បានចេញនៅថ្ងៃអាទិត្យ មិនបាននិយាយដល់ការផ្អាកសកម្មភាពវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ។ ដោយពោលសំដៅដល់ពិធីបុណ្យមូស្លីមក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារនេះ ប្រេសិត១៥ប្រទេសនិងតំណាងណាតូ បាននិយាយយ៉ាងដូច្នេះថា “នៅក្នុងពិធីបុណ្យ Eid al-Adha...
បរទេស ៖ ក្រុមតាលីបង់ បានធ្វើការទាក់ទង និងបញ្ចាក់មកកាន់ ក្រុមការងាររបស់ BBC ថាកងកម្លាំង បរទេសទាំងឡាយ ដែលបានដកចេញ ពីប្រទេសអាហ្គានីស្ថាន លើសកាលកំណត់ នឹងប្រឈមមុខ ទៅនឹងភាពប្រថុយប្រថាន ជាមិនខាន ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែលមានសេចក្តីរាយការណ៍ថា យោធាអាមេរិកសំខាន់ ជាង១០០០នាក់ទៀត...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ CNA នៅថ្ងៃនេះបាន ឲ្យដឹងថា ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ការប៉ះទង្គិចគ្នារវាងក្រុមតាលីបង់ និងយោធា អាហ្គានីស្ថាន បានធ្វើឲ្យក្រុមបះបោលសរុបជាង ១០០នាក់បាត់បង់ជីវិត ។ បើយោងតាមការបញ្ជាក់ ដោយក្រសួង ការពារជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញការប៉ះទង្គិចគ្នា នេះត្រូវបានធ្វើឡើងនៅក្បែរមូលដ្ឋានទ័ព Antonik នៅភាគខាងត្បូងខេត្ត...