ព័ត៌មានអន្តរជាតិ
តុលាការអាមេរិក បញ្ជាឱ្យកូរ៉េខាងជើង បង់ប្រាក់ចំនួន ២,៣ ពាន់លានដុល្លារ លើការចាប់នាវា USS Pueblo ក្នុងឆ្នាំ១៩៦៨
វ៉ាស៊ីនតោន ៖ យោងតាមឯកសារតុលាការ ដែលបានចេញផ្សាយនៅសប្តាហ៍នេះ បានបង្ហាញថាតុលាការសហព័ន្ធមួយរបស់អាមេរិក បានបញ្ជាឱ្យប្រទេសកូរ៉េខាងជើង បង់ប្រាក់សំណងជាង ២ ពាន់លានដុល្លារអាមេរិក ដល់ក្រុមនាវិក និងក្រុមគ្រួសារនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានចាប់ខ្លួនកាលពីឆ្នាំ១៩៦៨ លើនាវា USS Pueblo។ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី១៦ ខែកុម្ភៈតុលាការអាមេរិក សម្រាប់ D.C បានរកឃើញថាប្រទេសកូរ៉េខាងជើង ទទួលខុសត្រូវចំពោះការចាប់ពង្រត់នាវា USS Pueblo...