ផ្សេងៗ
តេឡេស្កុបអវកាស Euclid បង្ហាញរូបភាពការសាកល្បងដំបូងរបស់ខ្លួនពីលំហអវកាស
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តេឡេស្កុបអវកាស Euclid ដែលបានបាញ់បង្ហោះកាលពីថ្ងៃទី ១ ខែកក្កដា ក្នុងបេសកកម្មដើម្បីបញ្ចេញពន្លឺបន្ថែមលើរូបធាតុងងឹត និងថាមពលងងឹតបានទៅដល់គន្លងទិសដៅរបស់វា ហើយកាលពីថ្ងៃចន្ទ ប្រតិបត្តិករអឺរ៉ុបរបស់ខ្លួនបានបង្ហាញរូបភាពសាកល្បងដំបូងរបស់ខ្លួន។ រូបភាពពោរពេញដោយផ្កាយ ត្រូវបានគេថតបានក្នុងអំឡុងពេលដំណើរការរបស់តេឡេស្កុបអវកាស គឺជាដំណាក់កាលមួយដែលឧបករណ៍ដ៏មានថាមពលរបស់វាត្រូវបានក្រិតតាមខ្នាតយ៉ាងម៉ត់ចត់ ហើយដូច្នេះមិនតំណាងឲ្យសក្តានុពលពេញលេញរបស់វានោះទេ។ ប៉ុន្តែទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) និយាយថា ការសាកល្បងបង្ហាញរួចហើយថា វានឹងអាចបំពេញបេសកកម្មដ៏ធំរបស់វា។ អ្នកគ្រប់គ្រងគម្រោង...