សុខភាព និង ផ្លូវភេទ
ត្រូវធ្វើការវេនយប់? ចង់រក្សាថាមពលរាងកាយ កុំរំលងគន្លឹះ ៥នេះ
អ្នកធ្វើការវេនយប់ អាចនឹងជួបផលវិបាកច្រើន ជាពិសេសពិបាករក្សាថាមពលរាងកាយ។ ខាងក្រោមនេះជាងពីគន្លឹះចំនួន ៥ដែលអ្នកធ្វើការវេនយប់មិនគួរមើលរំលង៖ ១. ងូតទឹកក្ដៅ ការឆ្លៀតពេលសម្រាកបន្តិច ដើម្បីងូតទឹកក្ដៅមួយភ្លែត គឺល្អណាស់សម្រាប់អ្នកដែលធ្វើការវេនយប់ ខណៈដែលវាជួយឱ្យស្វាងអារម្មណ៍ និងធូរស្រាលរាងកាយ។ ២. ទទួលទានតែបៃតងក្ដៅៗ ១ពែង ខណៈដែលការទទួលទានកាហ្វេចាស់ខ្លាំង ១ពែងអាចល្អសម្រាប់បុគ្គល ដែលធ្វើការយប់ដូចជាអ្នក ប៉ុន្តែនៅពេលជាតិកាហ្វេអ៊ីនកើនឡើងលើសកម្រិតក្នុងរាងកាយវាមិនអាច ជួយស្ដារថាមពលអ្នកបានឡើយ។ ដូច្នេះហើយទើបការទទួលទានតែបៃតង ១ពែង...