សុខភាព និង ផ្លូវភេទ

ត្រូវធ្វើការវេនយប់? ចង់រក្សាថាមពលរាងកាយ កុំរំលងគន្លឹះ ៥នេះ

អ្នកធ្វើការវេនយប់ អាចនឹងជួបផលវិបាកច្រើន ជាពិសេសពិបាករក្សាថាមពលរាងកាយ។ ខាងក្រោមនេះជាងពីគន្លឹះចំនួន ៥ដែលអ្នកធ្វើការវេនយប់មិនគួរមើលរំលង៖

១. ងូតទឹកក្ដៅ

ការឆ្លៀតពេលសម្រាកបន្តិច ដើម្បីងូតទឹកក្ដៅមួយភ្លែត គឺល្អណាស់សម្រាប់អ្នកដែលធ្វើការវេនយប់ ខណៈដែលវាជួយឱ្យស្វាងអារម្មណ៍ និងធូរស្រាលរាងកាយ។

២. ទទួលទានតែបៃតងក្ដៅៗ ១ពែង

ខណៈដែលការទទួលទានកាហ្វេចាស់ខ្លាំង ១ពែងអាចល្អសម្រាប់បុគ្គល ដែលធ្វើការយប់ដូចជាអ្នក ប៉ុន្តែនៅពេលជាតិកាហ្វេអ៊ីនកើនឡើងលើសកម្រិតក្នុងរាងកាយវាមិនអាច ជួយស្ដារថាមពលអ្នកបានឡើយ។ ដូច្នេះហើយទើបការទទួលទានតែបៃតង ១ពែង គឺល្អប្រសើរជាង ក៏ព្រោះវាមានផ្ទុកបរិមាណនៃជាតិកាហ្វេអ៊ីនទាប។

៣. រក្សាជាតិទឹកក្នុងរាងកាយ ឱ្យបានគ្រប់គ្រាន់

ជាក់ស្ដែងអ្នកមិនចាំបាច់ពឹង តែលើកាហ្វេអ៊ីនតែមួយមុខឡើយ ដើម្បីស្ដារថាមពលដែលបាត់បង់មកវិញ។ ធ្លាប់ដឹងទេថាការទទួលទានទឹក ១កែវ គឺគ្រប់គ្រាន់ណាស់ទៅហើយ ខណៈដែលភេសជ្ជៈនេះមាន ផ្ទុកលក្ខណៈសម្បត្តិជួយផ្ដល់ថាមពល។ រាងកាយរបស់ពួកយើងមានផ្ទុកជាតិទឹកប្រមាណពី ៥០ ទៅ ៦៥ ភាគរយឯណោះ ការរក្សាឱ្យបាននូវជាតិទឹកគ្រប់គ្រាន់ ក្នុងរាងកាយអាចជួយឱ្យសរីរាង្គទាំងអស់ ដំណើរការមុខងារបានត្រឹមត្រូវ ជាពិសេសនៅពេលអ្នកត្រូវធ្វើការវេនយប់។

៤. ធ្វើលំហាត់ប្រាណមួយភ្លែត

មួយក្នុងចំណោមវិធីដ៏លឿនបំផុត ដើម្បីបង្កើនកម្រិតនៃថាមពលរាងកាយ ខណៈពេលធ្វើការវេនយប់នោះ គឺការឆ្លៀតធ្វើលំហាត់ប្រាណប៉ុន្មាននាទី។ អ្នកអាចគ្រាន់តែអាវ៉ង់ពី ១២ ទៅ ១៥ដង ឬដើរឡើងជណ្ដើរក៏បាន។

៥. ញ៊ាំអាហារសម្រន់ដែលមាន ផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន

ក្រៅពីល្អសម្រាប់ការលូតលាស់ នៃសាច់ដុំហើយនោះ ប្រូតេអ៊ីនក៏ល្អសម្រាប់រក្សាស្ថេរភាព នៃថាមពលរាងកាយផងដែរ។ ដូច្នេះហើយទើបអ្នកធ្វើការវេនយប់ចាំបាច់គួរជ្រើសរើស ញ៊ាំអាហារសម្រន់ដែលមានផ្ទុកសម្បូរ ទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់។ អ្នកទទួលទានបឺរសណ្ដែកដី ១ស្លាបព្រាបាយ ឬញ៊ាំយ៉ាអួរ។ វិធីនេះជួយឱ្យឆាប់ឆ្អែត និងឆ្អែតបានយូរដោយសារបឺរសណ្ដែកដី និងយ៉ាអួរសុទ្ធមានផ្ទុកសម្បូរទៅដោយជាតិសសៃ ប្រូតេអ៊ីន និងខ្លាញ់សុខភាពល្អ ៕

ប្រភព៖ Health

Most Popular

To Top