ព័ត៌មានអន្តរជាតិ
ថៃកំពុងធ្វើរឿងមួយ ដើម្បីក្លាយជាជង្រុកផលិតអាគុយ រថយន្តអគ្គិសនី ធំបំផុតនៅអាស៊ាន
ប្រទេសថៃ មានមហិច្ឆតាក្នុងការក្លាយជាមជ្ឈមណ្ឌល ផលិតអាគុយរថយន្តអគ្គិសនីដ៏ ធំបំផុតនៅក្នុងតំបន់អាស៊ាន ដោយប្រទេសមួយនេះ កំពុងអូសទាញក្រុមហ៊ុនផលិតអាគុយធំៗ ឱ្យចូលមកវិនិយោគក្នុងប្រទេសរបស់ខ្លួន។ តាមការបញ្ជាក់របស់លោក Narit Therdsteerasukdi អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ ឱ្យដឹងថា ភាគីថៃកំពុងចរចាជាមួយក្រុមហ៊ុនផលិតអាគុយដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន CATL ឱ្យចូលបណ្តាក់ទុនបង្កើតរោងចក្រក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណឹងទេ ថៃ ក៏កំពុងទាក់ទាញក្រុមហ៊ុនដទៃទៀតផងដែរ។ គួរដឹងថា ក្រុមហ៊ុន CATL...