សុខភាព និង ផ្លូវភេទ
ប្រយ័ត្ន! “ទំពាំងបារាំង” ល្អ តែក៏ជះផលប៉ះពាល់លើសុខភាព បើញ៊ាំច្រើនពេក
ភាគច្រើននៃពួកយើងប្រហែល ជាបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃទំពាំងបារាំង ចំពោះសុខភាពរាងកាយ។ ទោះជាយ៉ាងណាបន្លែនេះក៏អាចជះផល ប៉ះពាល់គួរឱ្យព្រួយបារម្ភផងដែរក្នុងករណីទទួលទានច្រើនពេក។ ថាតើទំពាំងបារាំងអាចជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះនៅពេលញ៊ាំលើសកម្រិត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃបន្លែនេះ ៖ ១. អាចបង្កបញ្ហាស្ងួតមាត់ នេះក៏ព្រោះតែទំពាំងបារាំងមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមនាំឱ្យនោមញឹក។ ជាលទ្ធផលអាចនឹងបង្កអាការៈខ្សោះជាតិទឹកក្នុងរាងកាយ ហើយស្ងួតក្នុងមាត់។ ២. លាមកមានក្លិនឈួលខ្លាំង នេះក៏ព្រោះតែទំពាំងបារាំងមានផ្ទុកជាតិរ៉ែ sulfur។ ទោះជាយ៉ាងណាកុំបារម្ភ! ត្រឹមតែ ១ថ្ងៃ ឬ...