សេដ្ឋកិច្ច
ធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្មគ្រោងពង្រីកឥណទាន រហូតដល់ ៣០០លានដុល្លារ
ភ្នំពេញៈ ខណៈវិស័យកសិកម្មកម្ពុជា កំពុងតែដើរនាទីសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចគ្រាដែលកូវីដ១៩នៅតែបន្តរាលដាលក្នុងប្រទេស ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានស្នើរដ្ឋាភិបាលបន្តទម្លាក់ថវិកាបន្ថែមទៀត ដើម្បីផ្ដល់កម្ចីដល់វិស័យនេះ សម្រាប់អភិវឌ្ឍន៍ទៅមុខបន្ត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅថ្ងៃទី ៣១ ឧសភា ២០២១កន្លងមកនេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងថា នៅឆ្នាំ២០២១នេះ ធនាគារអាចនឹងមានការស្នើសុំកញ្ចប់មូលនិធិបន្ថែម ពីរាជរដ្ឋាភិបាល ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ត្រូវស្នើសុំនូវទំហំទឹកប្រាក់ប៉ុន្មាននោះដែរ ប៉ុន្តែបើគិតពីទំហំតម្រូវដែលនឹងត្រូវការបន្តទៀតនោះ...