ព្រឹត្តិការណ៍
មកដឹងអំពី ! អត្ថន័យពិធីស្រង់ព្រះ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ មិនសម្តៅតែលើ ព្រះពុទ្ធបដិមាទេ កុំភ្លេចព្រះរស់ក្នុងផ្ទះ
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានខិតជិតមកដល់ហើយ កន្លងមកប្រិយមិត្តខ្លះ លោកមិនទាន់បានដឹងអំពីអត្ថន័យច្បាស់លាស់ នៃពិធីស្រង់ព្រះនោះឡើយ អ៊ីចឹងថ្ងៃនេះ នឹងជម្រាប ជូននូវព័ត៌មានលម្អិត ក៏ដូចជាអត្ថន័យ នៃពិធីស្រង់ព្រះឲ្យប្រិយមិត្តទាំងអស់ គ្នាបានជ្រាបកាន់តែច្បាស់ ។ ជាទូទៅពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយ តែងតែមកវត្តអារាម នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់...