តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់អូស្ត្រាលី លើបុគ្គល និងស្ថាប័នរបស់អ៊ីរ៉ង់ ដោយលើកឡើងថា ទណ្ឌកម្មទាំងនេះ តំណាងឱ្យការជ្រៀតជ្រែករបស់ប្រទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា រដ្ឋាភិបាលអូស្ត្រាលី “បានរំលោភសិទ្ធិជាមូលដ្ឋានជាច្រើនឆ្នាំរបស់ជនជាតិដើមអូស្ត្រាលី អ្នកទោស និងជនភៀសខ្លួន”។ លោកបានបន្ថែមថា “អូស្ត្រាលីក៏បានផ្តល់ជម្រកដល់ក្រុមភេរវជនប្រឆាំងអ៊ីរ៉ង់ និងក្រុមបំបែកខ្លួនផងដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅព្រឹកថ្ងៃដដែល រដ្ឋាភិបាលអូស្ត្រាលី...
បរទេស៖ មន្ត្រីយោធានៅទីក្រុងតេហេរ៉ង របស់ប្រទេសអ៊ីរ៉ង់ បានព្រមានថា អ្នកឈ្លានពាននឹងបង់ “តម្លៃដ៏ធ្ងន់ធ្ងរ” ដែលការព្រមានរបស់អ៊ីរ៉ង់នេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍ជាច្រើនដែលថាប្រទេសអ៊ីស្រាអែលកំពុងស្វែងរកជំនួយពីសហរដ្ឋអាមេរិក ឬយ៉ាងហោចណាស់ការយល់ព្រម ក្នុងការរៀបចំការវាយប្រហារដែលអាចកើតមានលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់តាំងពីកិច្ចពិភាក្សាដើម្បីដកដង្ហើមជីវិតថ្មីទៅក្នុងកតិកាសញ្ញានុយក្លេអ៊ែរ ដែលបានវាយប្រហាររវាងអ៊ីរ៉ង់ និងមហាអំណាចក្នុងឆ្នាំ ២០១៥ បានបន្តឡើងវិញកាលពីសប្តាហ៍មុន របាយការណ៍ជាបន្តបន្ទាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល...
បរទេស៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញប្រព័ន្ធការពារអាកាសថ្មីមួយ ដែលមានភាពអាថ៌កំបាំង ដែលប្រើបច្ចេកវិទ្យា បាញ់បង្ហោះបញ្ឈរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធគ្មានឈ្មោះត្រូវបានថត ដោយបានចូលរួម ក្នុងសមយុទ្ធការពារអាកាស រួមគ្នាទ្រង់ទ្រាយធំ នៅកណ្តាលប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារនិងថ្ងៃពុធ។ សមយុទ្ធដែលមានឈ្មោះថា “ Guardians of...