រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀប ចំឯកសារ និងស្នើសុំចុះបញ្ជី...
ប្រាសាទខ្នារសែនកែវ ជាប្រាសាទដ៏ចំណាស់មួយកន្លែងដែលលាក់ ខ្លួននៅក្នុងព្រៃដែលស្ថិតនៅ ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ៦០គីឡូពីទីរួមខេត្ត។ រចនាសម្ព័ន្ធប្រាសាទនេះ មានលក្ខណៈធំនឹកស្មានមិនដល់ និងមានក្បាច់រចនាគួរជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរ ប៉ុន្តែគួរឲ្យស្ដាយប្រាសាទខ្នារសែនកែវ បានរងការបាក់បែកយ៉ាងខ្លាំង និងមានមនុស្សខ្មែរតិចតួចណាស់ដែលបានស្គាល់លើកលែងតែប្រជាជនម្ចាស់ស្រុក និងអ្នកស្រាវជ្រាវប៉ុណ្ណោះដែលស្គាល់ច្បាស់។ តាមការសន្និដ្ឋានពីលោក លឿង សុវណ្ណ ជាមគ្គុទេស ប្រាសាទនេះទំនងជាស្ថិតនៅក្នុងរចនាបថបាពួន ដែលគិតចាប់ពី...
អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ប្រាសាទថ្ម Stonehenge អាចមានរយៈពេលយូរអង្វែង ដោយសារតែសមាសភាព ភូមិសាស្ត្រគីមីវិទ្យាតែមួយគត់ នៃថ្មឈរ ព្រោះប្រាសាទនេះ បង្កើតឡើងពីគ្រីស្តាល់រ៉ែថ្មពណ៌ខៀវ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិមួយក្រុម បានធ្វើការវិភាគលើសំណាក ស្នូលស្តើង ៗ ពីសំណល់ថ្មភក់ដ៏ធំមួយ ដែលមានឈ្មោះថា សសររលោងស្ថិតក្រោម មីក្រូទស្សន៍។...
ឥណ្ឌា ជាប្រទេសដែលមានវប្បធម៌ ចំណាស់ជាងគេមួយ នៅក្នុងទ្វីបអាសុី និង ពិភពលោក។ ប្រទេសមួយនេះ មានប្រជាជនប្រមាណ ១,៣ពាន់លាននាក់ ដែលភាគច្រើនជាអ្នកកាន់ ហិណ្ឌូសាសនា ជឿលើអវតារបស់ព្រះ។ ប្រជាជនឥណ្ឌា តែងប្រកាន់បានយ៉ាងខ្ជាប់ខ្ជួន នូវប្រពៃណី ទំនៀមទម្លាប់ តពីដូនតាមក រហូតដល់បច្ចុប្បន្ន។ ជាក់ស្តែងឃើញថា ទំនៀមទម្លាប់មួយចំនួនដូចជា ពិធីមុជទឹកជម្រះខ្លួន នៅក្នុងទន្លេគង្គា...