ប្លែកៗ
ធ្លាប់តែឃើញលើលុយ ១០០០០រៀលខ្មែរ នេះហើយប្រវត្តិរូបសំណាក សេះវលាហក នៃប្រាសាទនាគព័ន្ធ
កាលពីព្រេងនាយ មានបុរស៥០០នាក់បានលិចសំពៅនៅកណ្ដាលសមុទ្រ ហើយរសាត់អណ្ដែតមកដល់កោះលង្កាដែលជាដែនដីរបស់យក្ស។ ពួកយក្ខិនីដែលនៅទីនោះតែងតែយកពួកដែលមកទើរលើកោះធ្វើជាប្តី និងជាចំណីអាហារ។ ជាទម្លាប់បើមានសំពៅមួយលិច ពួកយក្ខិនីយកពួកសំពៅនោះធ្វើជាប្តី ហើយថ្ងៃក្រោយមកទៀតបើមានសំពៅណាថ្មីលិចទៀត ពួកនាងយក្សនឹងចាប់ស៊ីពួកសំពៅចាស់ ឬប្ដីចាស់នោះអស់ ហើយយកពួកសំពៅថ្មីធ្វើជាប្ដីម្ដង។ ពេលបុរសទាំង៥០០បានមកដល់កោះលង្កាហើយ ពួកនាងយក្សបានកាឡាខ្លួនជាស្រីស្អាតៗ នាំយកម្ហូបអាហារ មកចែចង់ពួកបុរសទាំងនោះដោយប្រាប់ថាប្ដីរបស់ពួកគេទៅរកស៊ីជួញសំពៅដែរ តែយូរឆ្នាំមកហើយមិនដែលឃើញមកវិញទេ ប្រហែលជាស្លាប់អស់ហើយ សុំឲ្យពួកគេរស់នៅសោយសុខលើកោះនោះ ពួកខ្លួនស្ម័គ្រចិត្តធ្វើជាប្រពន្ធ។ ពួកបុរសទាំង៥០០នាក់សប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាតាមនោះ។ នេះបើតាមលោក...