ប្រាសាទបាយ័ន ជាប្រាសាទមួយដែលមានលក្ខណៈ ជាប្រាសាទភ្នំ ត្រូវបានកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរនាសម័យអាណាចក្រអង្គរ។ ប្រាសាទបាយ័នកសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម មានទីតាំងនៅចំកណ្តាល នៃក្រុងអង្គរធំដែលមានកំពែងដ៏រឹងមាំ មានរាង៤ ជ្រុងស្មើ និងមានកសិន្ធុទឹកព័ទ្ធជុំវិញ។ នៅចុងសតវត្យទី១២ និងដើមសតវត្យទី១៣ ព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាឲ្យសាងសង់ប្រាសាទនេះឡើង ដោយតួប៉មនីមួយៗរចនាឡើងយ៉ាងល្អឯកគឺមានមុខបួន មានកំពូល៤៩ និងកំពូលក្លោងទ្វារចូលចំនួន៥ សរុបទាំងអស់គឺ៥៤កំពូល...
បុព្វបុរសខ្មែរ បានបន្សល់ទុកនូវកេរដំណែល ដ៏អស្ចារ្យជាច្រើនដល់កូនខ្មែរ ពិសេសដែនដីអង្គរដ៏រុងរឿង មានកិត្តិស័ព្ទល្បីល្បាញ ខ្ទរខ្ទារទូទាំងសកលលោក ។ ប្រាង្គប្រាសាទបាយ័ន ឬហៅថា ប្រាសាទអង្គរធំ គឺជាដួងព្រលឹងជាតិខ្មែរ កសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ នៅតែឈរយ៉ាងរឹងមាំ ក្រោមភ្លៀង ខ្យល់រាប់រយឆ្នាំ ។ ភាពអស្ចារ្យប្រាសាទនេះមាន តួប៉មនីមួយៗ...