សុខភាព និង ផ្លូវភេទ
អត្ថប្រយោជន៍ របស់ផ្កាឈួករ័ត្ន
ផ្កាឈួករ័ត្នក្រៅមានភាពស្រស់ស្អាត គួរឲ្យចាប់ចិត្តគយគន់ ហើយនោះក៏នៅមានគុណសម្បត្តិ គ្រប់ផ្នែកទាំងឬស ដើមស្លឹកផ្កា គ្រាប់។ ស្លឹករបស់វាត្រូវបានប្រើជាថ្នាំព្យាបាល អាការៈឈឺចាប់ផ្សេងៗ ដូចជាឈឺពោះ បន្ធូរអាការចុកណែនទ្រូង ហើមជាំ ព្រមទាំងជាថ្នាំបញ្ចុះដ៏ល្អ ទាំងបញ្ចុះទឹកនោម បញ្ចុះមេរោគ រួមទំាងជួយព្យាបាលអាការៈរោគទឹកនោមផ្អែម និងហឺតបានផងដែរ។ ដើមរបស់វាត្រូវបានប្រើជាថ្នាំបញ្ចុះទឹកនោម ថ្នាំបន្ធូរអាការក្អក រួមទាំងយកមកបុកឲ្យម៉ត់ ដើម្បីបិទដំបៅឬរបួសថ្មីៗ ដែលមានឈាមចេញមកបាន។ ផ្ការបស់វាប្រើជាថ្នាំព្យាបាលអាការៈឈឺក្បាល...