សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ របស់ផ្កាឈួករ័ត្ន

ផ្កាឈួករ័ត្នក្រៅមានភាពស្រស់ស្អាត គួរឲ្យចាប់ចិត្តគយគន់ ហើយនោះក៏នៅមានគុណសម្បត្តិ គ្រប់ផ្នែកទាំងឬស ដើមស្លឹក
ផ្កា គ្រាប់។

ស្លឹករបស់វាត្រូវបានប្រើជាថ្នាំព្យាបាល អាការៈឈឺចាប់ផ្សេងៗ ដូចជាឈឺពោះ បន្ធូរអាការចុកណែនទ្រូង ហើមជាំ ព្រមទាំងជាថ្នាំបញ្ចុះដ៏ល្អ ទាំងបញ្ចុះទឹកនោម បញ្ចុះមេរោគ រួមទំាងជួយព្យាបាលអាការៈរោគទឹកនោមផ្អែម និងហឺតបានផងដែរ។

ដើមរបស់វាត្រូវបានប្រើជាថ្នាំបញ្ចុះទឹកនោម ថ្នាំបន្ធូរអាការក្អក រួមទាំងយកមកបុកឲ្យម៉ត់ ដើម្បីបិទដំបៅឬរបួសថ្មីៗ ដែលមានឈាមចេញមកបាន។ ផ្ការបស់វាប្រើជាថ្នាំព្យាបាលអាការៈឈឺក្បាល ឈឺធ្មេញ ឈឺក្រពះ ឈឺចាប់ពេលមានរដូវ បណ្តេញខ្យល់ បំបាត់អាការៈវិលមុខ។

ជាមួយគ្នានេះដែរ គ្រាប់របស់ផ្កាឈូករ័ត្ន ក្រៅពីយកមកទទួលទាន លេងយ៉ាងមានប្រយោជន៍នោះ អាចប្រើជាអាហារសម្រាប់សត្វចិញ្ចឹម ដូចជាសេក សារិកា ឬប្រើជាថ្នាំផ្តាសាយ ថ្នាំកំចាត់ស្លេស្ម ហើយសំបកគ្រាប់របស់វា ប្រើជាថ្នាំព្យាបាលអាការៈ ត្រចៀកធ្ងន់បានផងដែរ។

ក្រៅពីនេះគ្រាប់របស់វា ត្រូវបានគេចំរាញ់ជាប្រេងរុក្ខជាតិ ដើម្បីបំរុងអាហារដែល ប្រេងផ្កាឈូករ័ត្នមានប្រយោជន៍ខ្ពស់
ក្នុងការជួយបន្ថយខ្លាញ់ ក្នុងសរសៃឈាមបានយ៉ាងល្អ រួមទាំងប្រើសំរាប់លាបដកពិស ពីសត្វល្អិតទិច ឬខាំបានទៀតផង។

Most Popular

To Top