សុខភាព និង ផ្លូវភេទ
ការសិក្សា៖ការទទួលទាន ផ្លែវ៉លណាត់ កន្លះពែងជារៀងរាល់ថ្ងៃ កាត់បន្ថយហានិភ័យ នៃជំងឺបេះដូង និងបន្ថយកម្រិត កូឡេស្តេរ៉ុលប្រហែល ៨.៥%
បាសេឡូណា៖ការស្រាវជ្រាវបានរកឃើញថា ការទទួលទានផ្លែវ៉លណាត់ ពាក់កណ្តាលពែងទៅក្នុងរបបអាហារប្រចាំថ្ងៃ របស់អ្នកអាចបន្ថយកម្រិតកូឡេស្តេរ៉ុលរបស់អ្នកបានប្រហែល ៨.៥ ភាគរយ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Clínic de Barcelona បានជ្រើសរើសមនុស្សពេញវ័យចំនួន ៦២៨ នាក់ហើយដាក់ពាក់កណ្តាលនៃពួកគេក្នុងរបបអាហាររួមបញ្ចូលទាំងការទទួលទានផ្លែវ៉លណាត់ប្រចាំថ្ងៃ។ បន្ទាប់ពី២ឆ្នាំ ក្រុមនេះបានរកឃើញថា អ្នកទទួលទានផ្លែវ៉លណាត់ក៏មានការថយចុះតិចតួចដែរនៅក្នុង កម្រិតកូឡេស្តេរ៉ុលដង់ស៊ីតេទាប (LDL) របស់ពួកគេ។ កម្រិត...