សេដ្ឋកិច្ច
អ្នកជំនាញៈ សេដ្ឋកិច្ចខេត្តសៀមរាប នឹងមានភាពរ៉ឹងមាំជាងមុនតាមរយៈ ការធ្វើ ពិពិធកម្មវិនិយោគ
សៀមរាបៈ អ្នកជំនាញបានមើលឃើញថា សេដ្ឋកិច្ចខេត្តសៀមរាបរងផលប៉ះពាល់ខ្លាំងជាងគេអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែមូលដ្ឋានសេដ្ឋកិច្ចក្នុងខេត្តនេះ នឹងមានភាពរ៉ឹងមាំជាងមុន ដោយសារការធ្វើពិពិធកម្មវិនិយោគ ពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិ។ អ្នកជំនាញ និងវិភាគអចលនទ្រព្យលំដាប់អន្តរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កញ្ញាកន្លងមកថា ពីមុនមកខេត្តនេះបានផ្តោតលើវិស័យបដិស ណ្ឋារកិច្ចតែមួយគត់ ប៉ុន្តែបច្ចុប្បន្នមានការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីៗជាច្រើន ដូចជាខុនដូ អាផាតម៉ិន ដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តនេះមានភាពរ៉ឹងមាំជាងមុន។ អ្នកស្រីបន្តថា “បើមានបញ្ហាសេដ្ឋកិច្ចម្តងទៀត ខេត្តនេះមិនរងផលប៉ះពាល់ខ្លាំងដូចពេលបច្ចុប្បន្នឡើយ”។...