ព័ត៌មានអន្តរជាតិ
ការពិនិត្យសុខភាពពោះវៀនធំ ជាច្រើនដងល្អបំផុត សម្រាប់រកជំងឺមហារីកពោះវៀនធំ ទោះបីជាមានភាពផ្ទុយគ្នាក៏ដោយ
កូឡុំប៊ី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា ការសិក្សាបានចេញផ្សាយ នាពេលថ្មីៗនេះលើទិនានុប្បវត្តិ វេជ្ជសាស្រ្ដដ៏ល្បីមួយបានលេចចេញ ជាចម្ងល់អំពីប្រសិទ្ធភាពនៃ ការឆ្លុះពោះវៀនធំជាយុទ្ធសាស្ត្រ ដែលបង្ហាឲ្យឃើញ និងប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការពិនិត្យ និងការពារជំងឺមហារីកពោះវៀនធំ។ ចំណងជើងព័ត៌មាន ត្រូវបានគេចាប់អារម្មណ៍ថា “លទ្ធផលគួរឲ្យខកចិត្តលើអត្ថប្រយោជន៍ នៃការឆ្លុះពោះវៀនធំ” ដោយការសិក្សាថ្មីបង្ហាញថា អត្ថប្រយោជន៍នៃការឆ្លុះពោះវៀនធំ អាចត្រូវបានគេប៉ាន់ប្រមាណ លើសនៃការសាកល្បងស្តង់ដារ ការអញ្ជើញឲ្យទៅថតពោះវៀនធំ...