វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្សចំនួន២៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូង បានបោកបក់មកលើទីប្រជុំជន និងទីក្រុងនានានៅភាគខាងត្បូង ភាគកណ្តាល និងភាគខាងលិចរបស់សហរដ្ឋអាមេរិក ។ផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ ហើយផ្ទះរាប់ពាន់ខ្នងគ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះបានបណ្តាលឱ្យមាន ការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើន ។ យោងតាមការចុះផ្សាយរបស់កាសែត Washington Post បានរបាយការណ៍ថា ព្យុះកំបុតត្បូងមានជាង៦០ត្រូវបានកត់ត្រាទុក...
រីយ៉ូឌឺចាណេរ៉ូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ចំនួន១០នាក់បានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Minas Gerais ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ហើយមនុស្សជាង ១៣.០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង របស់ពួកគេ។ អាជ្ញាធរការពារជាតិ បានលើកឡើងកាលពីថ្ងៃអង្គារ ។ ក្នុងចំណោមជនរងគ្រោះមាន៥នាក់ មកពីគ្រួសារតែមួយ...
អាមេរិក៖រូបភាពដ៏គួរឲ្យភ័យខ្លាចបំផុត នៃព្យុះសង្ឃរាអ៊ីដាពីអវកាសត្រូវបានគេថតបាន ប៉ុន្មានម៉ោងមុនព្យុះនេះ បានបណ្តាលឲ្យដាច់ខ្សែភ្លើងបំផ្លាញដំបូលអគារ និងបណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់ស្លាប់ ខណៈវាបានបង្កភាពសាហាវនៅទូទាំងរដ្ឋ Louisiana នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សកម្មភាពថតបានដោយអវកាសយានិក នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) មុនពេលឥទ្ធិពលព្យុះសង្ឃរាប្រភេទ ៤ នៅថ្ងៃអាទិត្យ។ ល្បឿនខ្យល់របស់ Ida ២៣០គីឡូម៉ែត្រក្នុងមួយម៉ោងធ្វើឲ្យវាក្លាយជាព្យុះកំបុតត្បូងដ៏ខ្លាំងបំផុតទី ៥ មិនធ្លាប់មានបានវាយប្រហារលើដីគោកអាមេរិកនៅពីក្រោយព្យុះLabor...
កាលីហ្វ័រញ៉ា៖ការសិក្សារកឃើញថា ប្រព័ន្ធអ៊ីនធើណេតអាចត្រូវបានឈប់ដំណើរការ អស់ជាច្រើនសប្តាហ៍ បន្ទាប់ពីព្យុះព្រះអាទិត្យដ៏ធំមួយបំផ្លាញបណ្តាញខ្សែកាបអ៊ីនធើណេតធំរបស់ពិភពលោក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះគឺជាការព្រមានរបស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ា អ្នកវិទ្យាសាស្ត្រកំព្យូទ័រSangeetha Abdu Jyothi បានវាយតម្លៃថា តើអាកាសធាតុក្នុងលំហអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអ៊ីនធើណេតយ៉ាងដូចម្តេច។ ការប្រែប្រួលអេឡិចត្រូម៉ាញ៉េទិច ដែលបណ្តាលមកពីព្យុះព្រះអាទិត្យខ្លាំងមិនអាចបង្កគ្រោះថ្នាក់ដោយផ្ទាល់ ដល់ខ្សែកាបអុបទិកបង្កើតជាឆ្អឹងខ្នងនៃអ៊ីនធើណេតឡើយ។ ទោះយ៉ាងណាក៏ដោយពួកគេមានសក្តានុពល ក្នុងការដកចេញនូវឧបករណ៍ រំញោចសញ្ញាមាន នៅតាមខ្សែកាបក្រោមសមុទ្រដែលចាំបាច់ដើម្បីរក្សាការតភ្ជាប់នៅចម្ងាយឆ្ងាយ។ ហើយមិនត្រឹមតែខ្សែកាបក្រោមសមុទ្រងាយរងគ្រោះ នឹងការបំផ្លិចបំផ្លាញអាកាសធាតុអវកាសជាងខ្សែនៅលើដីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានភាព មិនអាចចូលដំណើរការបានដែរពិបាកជួសជុល។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ថា មនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនដើម្បីរកទីសុវត្ថិភាពចេញពីរដ្ឋ Louisiana សហរដ្ឋអាមេរិក ខណៈព្យុះសង្ឃរា Ida បានចូលមកដល់ហើយ ។ ព្យុះសង្ឃរា Ida ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរដល់ឈូងសមុទ្រម៉ិកស៊ិកនៅល្ងាចថ្ងៃអាទិត្យនេះ ដោយនាំមកនូវខ្យល់ បក់២២០គីឡូម៉ែត្រក្នុងមួយម៉ោង ។ អ្នកព្យាករណ៍ឲ្យដឹងថា វាអាចខ្លាំងជាងព្យុះសង្ឃរា Katrina...