ទាំងអស់គ្នាប្រាកដជាមានចម្ងល់ហើយថា ហេតុអ្វីបានជាពាក្យ «សុរិយោពណ៌» និង «សូរ្យវរ្ម័ន» នេះមានទំនាក់ទំនងនឹងគ្នា? តាមពិតទៅ ព្រះមហាក្សត្រ នៅសម័យមុនអង្គរមានទំនៀម ភ្ជាប់ព្រះនាមនឹង ពាក្យ វម៌្មណ រីឯព្រះនាម ព្រះមហាក្សត្រ នៅសម័យអង្គរវិញ គឺភ្ជាប់ដោយពាក្យ «វម៌្ម» ដែលសព្វថ្ងៃយើងហៅតាម អ្នកប្រាជ្ញបារាំងថា «វរ្ម័ន» នេះឯង។ ដូចនេះព្រះនាម...
ស្វេតច្ឆត្រ មកអំពីពាក្យសំស្ក្រឹត ២ពាក្យផ្សំគ្នា គឺពាក្យស្វេតដែលមានន័យថាពណ៌ស ច្ឆត្រ ដែលមានន័យជាគ្រឿង បាំងពាសសំពត់ ។ ដូចនេះស្វេតច្ឆត្រមានន័យសំដៅ លើឆត្រដែលមានពាសសំពត់ពណ៌ស ជាគ្រឿងបាំងជាន់ខ្ពស់ សម្រាប់ព្រះរាជា ឬអ្នកអភិជនទាំងពួង។ ព្រះមហាស្វេតច្ឆត្រ ជាគ្រឿងបាំងជាន់ខ្ពស់ សម្រាប់ការពារអង្គព្រះមហាក្សត្រ ពីពន្លឺថ្ងៃ ឬសេចក្តីសៅហ្មងទំពួង ដោយសារគេជឿថា ព្រះរាជា គឺជាអ្នកមានបុណ្យ បារមីខ្ពស់...