ព័ត៌មានអន្តរជាតិ
ភាពសាហាវឃោរឃៅ របស់ប្រទេសមីយ៉ាន់ម៉ា ឬភូមា
បរទេស៖ មនុស្សជាង ៥០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ១៤ ទីមីនា ដែលជាថ្ងៃដ៏បង្ហូរឈាមខ្លាំងបំផុត ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយស៊ីវិល កាលពីថ្ងៃទី ១ ខែកុម្ភៈ។ កម្លាំងសន្តិសុខត្រូវបានគេថតបាន ពេលបាញ់ទៅហ្វូងមនុស្ស បំផ្លាញទ្រព្យសម្បត្តិស៊ីវិល និងវាយទៅលើពេទ្យស្ម័គ្រចិត្ត។ ចាប់តាំងពីពេលនោះមក យោធាមីយ៉ាន់ម៉ា បានដាក់ចេញច្បាប់អាជ្ញាសឹក នៅតាមបណ្តាទីក្រុងមួយចំនួន ទាំងក្នុងនិងជុំវិញទីក្រុងធំបំផុត...