នៅថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរមានជំនឿថា ដួងវិញាណនៃក្រុមសាច់ញាតិរបស់ខ្លួន និងមកលាក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃចុងក្រោយ ដែលគេតែងហៅថា ភ្ជុំធំ។ នៅតាមគ្រួសារនីមួយៗគេបានរៀបចំបោសសំអាតផ្ទះសំបែងដេីម្បីទទួលព្រលឹងដូនតា ដូចគេត្រៀមទទួលភ្ញៀវកិត្តិយសដូច្នោះដែរ។ នៅក្នុងបន្ទប់ពិសេសគេបានក្រាលកន្ទេលថ្មីៗនិងមានរៀបចំនំអន្សម នំគម នំជាល ផ្លែឈេីដោយដាក់ថាស ចានតាមប្រភេទ។ នៅលេីនំចំណីទាំងនេះគេមានដោតកូនទង់ក្រពេីតូចៗជានិមិត្តរូបនៃព្រលឹងដូនតា មានថូផ្កាដ៏ល្អស្រស់និងកំប៉ុងដោតធូបទៀនទៀតផង។ គេខ្ចប់អំបិលបន្តិច និងអង្ករបន្តិចដាក់ក្នុងស្លឹកចេក រួចគួចវេចជាកូនកញ្ចប់តូចៗដែលគេចាត់ទុកថាជាស្បៀងចាំបាច់សម្រាប់ធ្វេីដំណេីរផ្លូវឆ្ងាយ។ ជួរជាបន្ទាប់មកទៀតមានរៀបចំបាយសម្លសុទ្ធតែម្ហូបពិសេសច្រេីនមុខជាអាទិ៍គឺខជេីងជ្រូក ឆា...
បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អក រាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។ លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន”...