ព្រឹត្តិការណ៍
ភ្នំព្រះ! តើយើងមើលពីកន្លែងណាទៅ ទើបឃើញសណ្ឋានជួរភ្នំ ដែលមានរាងដូចព្រះ?
ភ្នំព្រះ ឬយើងអាចហៅបានថា ខ្នងព្រះ ភ្នំនេះត្រូវបានប្រជាពលរដ្ឋ នៅក្នុងតំបន់ហៅតៗគ្នា ដោយសម្គាល់ទៅលើសណ្ឋាន ជួរភ្នំដែលមានរាងដូចព្រះផ្ទុំ បើយើងមើលពីឃុំថ្មដាទៅ។ ភ្នំព្រះ ឬខ្នងព្រះ ជាតំបន់អេកូរទេសចរណ៍ ធម្មជាតិ ដ៏ទាក់ទាញមួយក្នុងពេលបច្ចុប្បន្ន ដែលស្ថិតក្នុងដែន ជម្រកសត្វព្រៃភ្នំសំកុស នៃជួរភ្នំក្រវ៉ាញខាងជើង ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយយើងធ្វើដំណើរចេញពីទីរួមខេត្តតាមបណ្តោយផ្លូវជាតិលេខ៥៥ ប្រមាណ ១៥៣គ.ម...