បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជួយក្នុងដំណើរជម្លៀសបុគ្គលិកអាមេរិកនិងជនជាតិអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ យន្តហោះចំនួន៨គ្រឿង ដែល៤គ្រឿងមកពីក្រុមហ៊ុន United Airlines និង៣គ្រឿងទៀតមកពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក គឺក្រុមហ៊ុន Delta Air Lines ក្រុមហ៊ុន Atlas Air និងក្រុមហ៊ុន Omni Air...
បរទេស ៖ មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួននឹងបញ្ជូនទ័ពរាប់រយនាក់ បន្ថែមទៀត ទៅប្រទេសអាហ្វហ្គានីស្ថាន ក្រោយភាពចលាចល កើតមាននៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងកាប៊ុល បន្ទាប់ពីពួកតាលីបង់ ឡើងកាន់អំណាចភ្លាមៗ ។ នៅក្នុងអំឡុងសន្និសីទ កាសែតមួយនៅមន្ទីរបញ្ចកោណ មន្ត្រីនាំពាក្យ លោក John Kirby បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក...
បរទេស៖ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា អតីតទាហានកូឡុំប៊ីមួយចំនួនដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសហៃទី កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការសម្លាប់លោក Moise គឺបានទទួលការបណ្តុះបណ្តាលពីយោធាសហរដ្ឋអាមេរិក ក្នុងកំឡុងពេលរបស់ពួកគេនៅជាយោធាកូឡុំប៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Ken Hoffman បានសារព័ត៌មាន Washington Post កាលពីថ្ងៃព្រហស្ប៍ថា...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសផែនការបង្វែរប្រាក់ ចំនួន២,២ពាន់លានដុល្លារ ក្នុងថវិកាដែលពីមុន ត្រូវបានកំណត់សម្រាប់ការកសាង ជញ្ជាំងរបងព្រំដែន ឲ្យប្រើប្រាស់សម្រាប់ការចំណាយ លើគម្រោងរបស់ក្រសួងការពារជាតិវិញ។ សេចក្តីប្រកាសនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលជិត៦ខែ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ស្នើឲ្យផ្អាកការសាងសង់ ជញ្ជាំងរបងតាមព្រំដែន។មន្ទីរបញ្ចកោណ...
បរទេស៖ លោក John Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានយល់ស្របលើការ ដាក់ពង្រាយនាវា ផ្ទុកយន្តហោះចម្បាំង USS Eisenhower និងការដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់បែក ទៅកាន់មជ្ឈឹមបូព៌ា។ ២គ្រឿង បានទៅដល់រួចហើយ ដើម្បីផ្តល់ការការពារ ដល់សហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន ក្នុងកំឡុងពេលដកទ័ពចេញនេះ។ នេះបើតាមលោក Kirby...
បរទេស ៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនដឹងពីសកម្មភាពយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងតំបន់អាក់ទិក និងថា ខ្លួនបានប្តេជ្ញាថានឹងការពារ ផលប្រយោជន៍ សហរដ្ឋអាមេរិក នៅក្នុងតំបន់នោះ។ នៅក្នុងអំឡុងសន្និសីទ កាសែតមួយ លេខាធិការព័ត៌មានក្រសួង ការពារជាតិ អាមេរិក លោក John F. Kirby...
បរទេស៖នៅក្នុងអនុស្សរណៈដែលចេញដោយ មន្ទីរបញ្ចកោណនៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយថា ក្រសួងការពារជាតិគាំទ្រចំពោះបទបញ្ជាប្រតិបត្តិការរបស់សេតវិមាន ដែលចាត់ទុកបញ្ហាបម្រែបម្រួលអាកាសធាតុជាអាទិភាព។ លិខិតមួយរបស់រដ្ឋមន្ត្រីការពារជាតិ តាមសេចក្តីរាយការណ៍ បានធ្វើការណែនាំឲ្យបង្កើតក្រុមការងារផ្នែកអាកាសធាតុ នៅក្នុងក្រសួងការពារជាតិ ដើម្បីសម្របសម្រួលដល់ការឆ្លើយតបរបស់មន្ទីរបញ្ចកោណ ចំពោះបទបញ្ជាប្រតិបត្តិពីលោកប្រធានាធិបតី ចូ បៃដិន ក៏ដូចជាពិធីការតាមដាន ដើម្បីវាស់ស្ទង់ការអនុវត្តតាមគោលដៅស្តីពីអាកាសធាតុនិងថាមពល។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយប្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់មន្ទីរបញ្ចកោណ និងមេបញ្ជាការនៃទីបញ្ជាការប្រយុទ្ធនៅក្នុងអនុស្សរណៈមួយមានកាលបរិច្ឆេទថ្ងៃទី០៩ ខែមីនាយ៉ាងដូច្នេះថា “បម្រែបម្រួលអាកាសធាតុបង្ហាញការគម្រាមកំហែងកើនឡើង ចំពោះចំណាប់អារម្មណ៍សន្តិសុខជាតិសហរដ្ឋអាមេរិក និងជាឧបសគ្គចំពោះកិច្ចការពារ។...
បរទេស ៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយនៅសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក កំពុងតែមានក្តីសង្ឃឹមថា នឹងដាក់ប្រើប្រាស់អាវុធវាយលុកលឿនជាងសម្លេង នៅពាក់កណ្ដាល ទសវត្សឆ្នាំ២០២០ ។ យោងតាមលោក Mike White ជាប្រធានទទួលបន្ទុកកិច្ចការអាវុធលឿនជាងសម្លេងនៅការិយាល័យអនុរដ្ឋលេខាធិការក្រសួងការពារជាតិផ្នែកស្រាវជ្រាវនិងវិស្វកម្ម ក្រសួងការពារជាតិអាមេរិក ក៏មានផែនការអភិវឌ្ឍប្រព័ន្ធសម្រាប់ការពារប្រឆាំងនឹងអាវុធលឿនជាងសម្លេង ពីពាក់កណ្ដាលទៅចុងទសវត្សឆ្នាំ២០៣០ផងដែរ។ ប្រទេសរុស្ស៊ី និងប្រទេសចិន បានខ្នះខ្នែងបង្កើតប្រព័ន្ធលឿន ជាងសម្លេង...
បរទេស៖ម៉ាស៊ីនយន្តហោះចម្បាំង F-35 កំពុងស្ថិតនៅក្នុងស្ថានភាពផ្គត់ផ្គង់ខ្វះខាត ជាមួយការមិនទាន់មានដំណោះស្រាយ បណ្ដាលឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក កាត់បន្ថយកាលបរិច្ឆេទនៃការពិព័រណ៍ការហោះហើរ និងចាប់ផ្តើមផែនការសម្រាប់ការខ្វះខាតយ៉ាងយូរបំផុតឆ្នាំ២០២២។ ការិយាល័យយន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានធ្វើការណែនាំថា ចំនួន៥ទៅ៦ភាគរយនៃកងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក អាចនឹងគ្មានម៉ាស៊ីនអាចយកមកប្រើប្រាស់បាននៅត្រឹមឆ្នាំ២០២២ ហើយរហូតដល់ទៅ២០ភាគរយនៃកងយន្តហោះនោះ អាចនឹងបញ្ឈប់នៅត្រឹមឆ្នាំ២០២៥។ យោងតាមទីភ្នាក់ងារសារព័ត៌មានការពារជាតិ Defence News បានឲ្យដឹងថា...