បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា អង់គ្លេសបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយជិត ប្រឆាំងរថក្រោះ សម្រាប់ការពារខ្លួន បន្ទាប់ពីរុស្ស៊ី ប្រមូលទាហានប្រហែល ១០០ ០០០ នាក់នៅតាមព្រំដែន របស់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖យោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានបាញ់តេស្តមីស៊ីលផ្លោងមួយគ្រាប់ ដែលមានល្បឿនលឿនជាងសម្លេងដល់ទៅ១០ដង ហើយការបាញ់នេះ គឺធ្វើឡើងក្រោយតិចជាងមួយសប្ដាហ៍ បន្ទាប់ពីប្រទេសកុម្មុយនិស្តនេះ បានបាញ់នូវអ្វីដែលខ្លួនអះអាងថា ជាអាវុធវាយប្រហារលឿនជាងសម្លេង។ អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយក្នុងសារមួយថា កូរ៉េខាងជើងបានបាញ់មីស៊ីលនៅម៉ោង៧និង២៧នាទីព្រឹក ពីខេត្ត Jagang ស្ថិតនៅភាគខាងជើងប្រទេស ចូលទៅក្នុងសមុទ្រនៅចន្លោះកូរ៉េនិងជប៉ុន ហើយវាហោះហើរបានចម្ងាយជាង៤៣៥ម៉ាយ និងក្នុងរយៈកម្ពស់អតិបរិមា៣៧ម៉ាយ ជាអាវុធទំនើបជាងមីស៊ីលដែលបាញ់តេស្តកាលពីសប្ដាហ៍មុន។ ប្រទេសកូរ៉េខាងជើង បាននិយាយប្រាប់ថា...
បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានដាក់តាំងបង្ហាញមីស៊ីលផ្លោងចំនួន៣គ្រាប់ នៅកន្លែងអធិដ្ឋានមួយ ក្នុងកណ្ដាលទីក្រុងតេអេរ៉ង់ ស្របពេលដែលកិច្ចពិភាក្សាក្នុងទីក្រុងវីយែន កំពុងតែប្រព្រឹត្តទៅ ក្នុងគោលបំណងស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក។ កងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បាននិយាយប្រាប់ថា មីស៊ីល ឈ្មោះ Dezful ឈ្មោះ Qiam និងឈ្មោះ Zolfaghar ដែលមានរយៈចម្ងាយវាយប្រហារផ្លូវការរហូតដល់ទៅ១.០០០គីឡូម៉ែត្រនោះ គឺជាម៉ូដែលដែលគេបានស្គាល់រួចហើយ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះទូរទស្សន៍ CNN បានធ្វើការរាយការណ៍ថាតាមរយៈទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិកបានដាក់ការសង្ស័យថា អារ៉ាប៊ីសាអូឌីត កំពុងលួចសំងំក្នុងការផលិតមីស៊ីល ដោយខ្លួនឯង។ ប្រភពដដែលបានសរសេរទៀតថាទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិកបានទទួលរបាយការណ៍ អំពីការដោះដូរបច្ចេកវិទ្យាមីស៊ីលគ្នារ វាងប្រទេសទាំងពិរ។ កន្លងមកអារ៉ាប៊ីសាអូឌីតត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលចូលចិត្តក្នុងការទិញយកមីស៊ីល ពីក្រៅប្រទេសប៉ុន្តែមិនមានអ្នកគេជឿជាក់ថា មានមីស៊ីលខ្លួនឯងនោះទេ។ ទោះបីជាយ៉ាងណាក្តីផ្កាយរណប ដែលត្រូវបានពិនិត្យដោយអាមេរិក បានមើលឃើញពីទីតាំងមួយកន្លែងក្បែរតំបន់ Dawadi ចំងាយ២០០ម៉ាលពីរដ្ឋធានីក្រុងរីយ៉ា ដដែលសង្ស័យថាជាកន្លែងផលិតមីស៊ីល។...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃពុធ ម្សិលមិញនេះ បានប្រកាសថាមីស៊ីល ប្រឆាំងនឹងនាវាចម្បាំងថ្មី មួយដែលមានឈ្មោះថា Otvet ឬមានន័យថា ជាអង់គ្លេសថា Answer នោះត្រូវបានធ្វើការបាញ់តេស្តសាកល្បង ហើយចេញពីនាវាចម្បាំង Marshal Shaposhnikov នៅក្នុងតំបន់ឈូងសមុទ្រនៃប្រទេសជប៉ុន។ យោងតាមការបញ្ជាក់ដោយក្រសួងដដែលបានឲ្យដឹងទៀតថា ការបាញ់សាកល្បងលើកនេះគឺបាន ប្រព្រឹត្តទៅដោយជោគជ័យហើយវាបាញ់ចំគោលដៅក្រោមទឹក១០០ភាគរយ តាមផែនការ។ វិដេអូនៃការធ្វើតេស្តត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្សីលោក...
បរទេស៖ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានធ្វើតេស្តបានយ៉ាងជោគជ័យ នូវមីស៊ីលវាយប្រហារលឿនជាងសម្លេង Zircon ស្របពេលដែលមហាអំណាចពិភពលោក ប្រកួតប្រជែងគ្នាធ្វើការអភិវឌ្ឍផលិត សព្វាវុធទំនើបៗ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS។ ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក ប្រទេសបារាំងនិងប្រទេសចិន ទាំងអស់សុទ្ធតែបាននិងកំពុង ធ្វើការតេស្តពិសោធន៍ប្រព័ន្ធអាវុធដែលមានសមត្ថភាពហោះលឿនជាងសម្លេងយ៉ាងតិច៥ដង។ ជាផ្នែកនៃការបញ្ចប់ការតេស្តសាកល្បងអាវុធមីស៊ីលលឿន ជាងសម្លេងរបស់ប្រទេសរុស្ស៊ី នាវាចម្បាំង Admiral Gorshkov...
បរទេស៖ លោក Alexander Mikheev នាយកប្រតិបត្តិក្រុមហ៊ុន Rosoboronexport ដែលជាក្រុមហ៊ុន នាំចេញអាវុធរបស់រដ្ឋ បានប្រាប់ Sputnik ថា ការនាំចេញប្រព័ន្ធការពារមីស៊ីលប្រឆាំង យន្តហោះចុងក្រោយបង្អស់របស់រុស្ស៊ីប្រភេទ S-500 នឹងចាប់ផ្តើមនៅប៉ុន្មានឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក...
បរទេស ៖ សកម្មភាពសាងសង់ នៅទីលានបំពង់មីស៊ីល ចំនួន៣កន្លែង ស្ថិតនៅក្នុងប្រទេសចិន ភាគខាងជើង និងកណ្ដាល គឺជាភស្តុតាង ដ៏ថ្មីបំផុត នៃការពង្រីកយ៉ាងលឿន នូវកម្មវិធីអាវុធនុយក្លេអ៊ែ ដែលបានបង្កើន ការព្រួយបារម្ភ ចំពោះមន្ទីរបញ្ចកោណ នេះបើយោងតាមការវិភាគថ្មីមួយ ពីរូបភាពផ្កាយរណប ។ សេចក្តីរាយការណ៍មួយ ដែលផ្សព្វផ្សាយតាមអនឡាញនៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានបង្ហាញលម្អិតពីដំណើរ...
អាមេរិក៖យោធាអាមេរិកបាននិយាយថា ខ្លួនបានធ្វើការសាកល្បងដោយជោគជ័យ មីស៊ីលដែលមានមានសមត្ថភាពខ្ពស់ និងមានល្បឿនលឿនជាងល្បឿនសំឡេង ៥ ដងឯណោះ ហើយក៏ជាអាវុធថ្មីសម្រាប់ប្រយុទ្ធជាមួយសត្រូវរបស់ខ្លួន នាពេលបច្ចុប្បន្ននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មន្ទីរប៉ង់តាហ្គោនបាននិយាយថា ការសាកល្បង ដែលបានកើតឡើងកាលពីសប្តាហ៍មុន គឺជាការសាកល្បងជោគជ័យ លើកដំបូងនៃគំនិតផ្តួចផ្តើមគំនិតដកដង្ហើមអាវុធលឿន (HAWC) ចាប់តាំងពីឆ្នាំ ២០១៣ ។ ទីភ្នាក់ងារស្រាវជ្រាវគម្រោងកម្រិតខ្ពស់ការពារជាតិ (DARPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដត្រូវបានផលិតដោយ Raytheon...
បរទេស ៖ យោងតាមការបញ្ជាក់ របស់លោកឧបនាយករដ្ឋមន្ត្រីរុស្សី លោក Yury Borisov កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា យោធារបស់ប្រទេសរុស្សី បានចាប់ផ្តើមទទួលនូវ ប្រព័ន្ធការពារ មីស៊ីល បច្ចេកវិទ្យា ចុងក្រោយ S-500 Prometheus ហើោយ។ លោក Borisov បានបញ្ជាក់ថា ទោះបីជាការដឹកជញ្ជូនកញ្ចប់ដំបូងនេះ...