ព័ត៌មានអន្តរជាតិ

បំពង់មីស៊ីលចិន ជាសញ្ញា នៃការបង្កើន នុយក្លេអែ មិនធ្លាប់មានពីមុន

បរទេស ៖ សកម្មភាពសាងសង់ នៅទីលានបំពង់មីស៊ីល ចំនួន៣កន្លែង ស្ថិតនៅក្នុងប្រទេសចិន ភាគខាងជើង និងកណ្ដាល គឺជាភស្តុតាង ដ៏ថ្មីបំផុត នៃការពង្រីកយ៉ាងលឿន នូវកម្មវិធីអាវុធនុយក្លេអ៊ែ ដែលបានបង្កើន ការព្រួយបារម្ភ ចំពោះមន្ទីរបញ្ចកោណ នេះបើយោងតាមការវិភាគថ្មីមួយ ពីរូបភាពផ្កាយរណប ។

សេចក្តីរាយការណ៍មួយ ដែលផ្សព្វផ្សាយតាមអនឡាញនៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានបង្ហាញលម្អិតពីដំណើរ វិវត្តន៍ដ៏សំខាន់ នៅទីតំាងនានដែលស្ថិតនៅក្នុង តំបន់វាលខ្សាច់ស៊ីនជាំង ជាទីដែលបំពង់មីស៊ីល ប្រមាណ៣០០ ត្រូវគេជឿថា កំពុងស្ថិតក្រោមការសាងសង់ ។

អ្នកសរសេរសេចក្តី រាយការណ៍នោះ គឺលោក Matt Korda និងលោក Hans Kristensen បានសរសេរយ៉ាងដូច្នេះថា “សម្រាប់ប្រទេសចិន នេះគឺជាការបង្កើន នុយក្លេអ៊ែ មិនធ្លាប់មានពីមុន”។ ការវិភាគរបស់លោកទាំងពីរ គឺផ្អែកលើរូបភាពពីផ្កាយរណប Planet Labs និងផ្កាយរណប Maxar Technologies ។

បន្ថែមលើប្រព័ន្ធបាញ់មីស៊ីល ចល័តចំនួន ជាង១០០ ដែលគេជឿថា ប្រទេសចិនមាននោះ បំពង់មីស៊ីល អាចនឹងផ្តល់ឲ្យទីក្រុងប៉េកាំង នូវសមត្ថភាពមីស៊ីលនុយក្លេអ៊ែ វាយប្រហារក្នុងចម្ងាយឆ្ងាយបំផុត របស់ពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top