កីឡា
Memphis ចាកចេញពីបាល់ទាត់អឺរ៉ុប ទាំងគួរឲ្យភ្ញាក់ផ្អើល
អតីតកីឡាករបិសាចក្រហម Man UTD ម្នាក់ត្រូវបាន The Goal អះអាងថាបានសម្រេចចិត្តក្នុងការចាកចេញពីបាល់ទាត់អាជីពក្នុងតំបន់អឺរ៉ុបហើយទាំងគួរឲ្យភ្ញាក់ផ្អើលបំផុត។ កីឡាករ Memphis Depay បានចុះហត្ថលេខាជាមួយនឹងក្លឹបលីគកំពូលប្រេស៊ីល Corinthians ដើម្បីបញ្ចប់អាជីពនៅអឺរ៉ុបក្នុងអាយុត្រឹមតែ៣០ឆ្នាំបន្ទាប់ពីបានបង្ហាញខ្លួនចុងក្រោយឲ្យក្លឹប Atletico Madrid កាលពីខែមិថុនា។ ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាការសម្រេចចិត្តផ្ទេរទៅលេងប្រេស៊ីលនេះនឹងអាចក្លាយទៅជាការបញ្ចប់អាជីពនិងឳកាសលេងនៅក្រុមជម្រើសជាតិហូឡង់ក្រោមការដឹកនាំរបស់លោក Ronald Koeman ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី