ព័ត៌មានអន្តរជាតិ
អេហ្ស៊ីប ចុះកិច្ចព្រមព្រៀងទិញ យកយន្តហោះចម្បាំងបារាំង Rafale ចំនួន ៣០គ្រឿង
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសអេហ្ស៊ីបបានឈានទៅដល់ ការចុះកុងត្រាទិញយកយន្តហោះចម្បាំងប្រភេទ Rafale ដែលផលិតនៅក្នុងប្រទេសបារាំងចំនួន ៣០គ្រឿង។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយកងកម្លាំងយោធា នៃប្រទេសអេហ្ស៊ីបបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះនឹងធ្វើឡើង តាមរយៈលក្ខខណ្ឌហិរញ្ញវត្ថុ ជាកំចីរយៈពេលវែងរយៈពេល១០ឆ្នាំហើយ កិច្ចព្រមព្រៀងត្រូវបានគេដឹងថា បានធ្វើឡើងដោយមេបញ្ជាការ យោធាអេហ្ស៊ីប និងក្រុមហ៊ុនផលិតរបស់បារាំង Dassault Aviation។ រំលឹកដែរថា...