ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ចុះកិច្ចព្រមព្រៀងទិញ យកយន្តហោះចម្បាំងបារាំង Rafale ចំនួន ៣០គ្រឿង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសអេហ្ស៊ីបបានឈានទៅដល់ ការចុះកុងត្រាទិញយកយន្តហោះចម្បាំងប្រភេទ Rafale ដែលផលិត
នៅក្នុងប្រទេសបារាំងចំនួន ៣០គ្រឿង។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយកងកម្លាំងយោធា នៃប្រទេសអេហ្ស៊ីបបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះនឹងធ្វើឡើង តាមរយៈលក្ខខណ្ឌហិរញ្ញវត្ថុ ជាកំចីរយៈពេលវែងរយៈ
ពេល១០ឆ្នាំហើយ កិច្ចព្រមព្រៀងត្រូវបានគេដឹងថា បានធ្វើឡើងដោយមេបញ្ជាការ យោធាអេហ្ស៊ីប និងក្រុមហ៊ុនផលិតរបស់បារាំង Dassault Aviation។

រំលឹកដែរថា កាលពីឆ្នាំ២០១៥ ប្រទេសអេហ្ស៊ីបបានធ្វើការ បញ្ជាទិញយន្តហោះចម្បាំង Rafale នេះចំនួន២៤គ្រឿង មកហើយដោយអះអាងថា ជាការត្រួសត្រាយផ្លូវក្នុងការចុះហត្ថលេខា
ទិញយន្តហោះម៉ូដេលនេះ ព្រមទាំងនាវាចម្បាំងផងពីបារាំងថែមទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top