វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Lockheed Martin Aeronautics បានទទួលការបន្ថែមកិច្ចសន្យារបស់កងទ័ពជើងទឹកអាមេរិកជិត ៤៩០លានដុល្លារ ដើម្បីផ្តល់នូវវិស្វកម្មផលិតផល ការជួសជុលឡើងវិញ និងការផ្លាស់ប្តូរវិស្វកម្មលើយន្តហោះចម្បាំង F-35 Joint Strike Fighters ដើម្បីកែតម្រូវការខ្វះខាត។ ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន “ក្រុមហ៊ុន Lockheed Martin...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា អ្នកនាំពាក្យកងទ័ពអាកាសបានឲ្យដឹងកាលពីថ្ងៃពុធថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃឡង់ដ៏ បានគាំទ្រផែនការទិញយន្តហោះចម្បាំងចំនួន៤ គ្រឿង ដែលចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធបន្ទាប់ ជាមួយនឹងកញ្ចប់ថវិកាចំនួន១៣,៨ពាន់លានបាត ស្មើនឹង៤១៣,៦៧លានដុល្លារអាមេរិកសម្រាប់លទ្ធកម្មនេះ ។ ការអនុម័តនេះធ្វើឡើងបន្ទាប់ពីមានការចាប់អារម្មណ៍នាពេលថ្មីៗនេះ ដោយប្រមុខកងទ័ពអាកាស មេទ័ពអាកាស Marshal Napadej Dhupatemiya...
បរទេស៖យន្តហោះទម្លាក់គ្រាប់អាមេរិក B-2 មួយគ្រឿង និងយន្តហោះចម្បាំង F-35 របស់កងកម្លាំងជើងអាកាសន័រវេស បានធ្វើសមយុទ្ធពេលយប់មួយ នៅជិតតំបន់រង្វង់តំបន់អាក់ទិក នេះបើតាមការប្រកាសឲ្យដឹងពីកងទ័ព ជើងអាកាសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ។ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ដែលមកពីមូលដ្ឋានទ័ពអាកាស Whiteman រដ្ឋមីស៊ូរីនោះ បានហោះហើរពីព្រលានយន្តហោះ Lajes Field រដ្ឋអារីហ្សូណា និងចូលរួមជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35 របស់កងទ័ពជើងអាកាសន័រវេស។...
បរទេស៖ម៉ាស៊ីនយន្តហោះចម្បាំង F-35 កំពុងស្ថិតនៅក្នុងស្ថានភាពផ្គត់ផ្គង់ខ្វះខាត ជាមួយការមិនទាន់មានដំណោះស្រាយ បណ្ដាលឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក កាត់បន្ថយកាលបរិច្ឆេទនៃការពិព័រណ៍ការហោះហើរ និងចាប់ផ្តើមផែនការសម្រាប់ការខ្វះខាតយ៉ាងយូរបំផុតឆ្នាំ២០២២។ ការិយាល័យយន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានធ្វើការណែនាំថា ចំនួន៥ទៅ៦ភាគរយនៃកងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក អាចនឹងគ្មានម៉ាស៊ីនអាចយកមកប្រើប្រាស់បាននៅត្រឹមឆ្នាំ២០២២ ហើយរហូតដល់ទៅ២០ភាគរយនៃកងយន្តហោះនោះ អាចនឹងបញ្ឈប់នៅត្រឹមឆ្នាំ២០២៥។ យោងតាមទីភ្នាក់ងារសារព័ត៌មានការពារជាតិ Defence News បានឲ្យដឹងថា...