ព័ត៌មានអន្តរជាតិ
យន្តហោះរុស្ស៊ី ទម្លាក់គ្រាប់លើតំបន់ពួកឧទ្ទាម កាន់កាប់ក្នុងប្រទេសស៊ីរី
បរទេស៖យន្តហោះរុស្ស៊ី តាមសេចក្តីរាយការណ៍ បានទម្លាក់គ្រាប់បែកទៅលើតំបន់នានាស្ថិតនៅជិតទីក្រុង Idlib ប្រទេសស៊ីរីភាគពាយព្យ ដែលនេះគឺជាវាយប្រហារថ្មីមួយទៅលើទីតាំងពេលពួកប្រឆាំងស៊ីរីកាន់កាប់ នេះបើយោងតាមសម្តីរបស់សាក្សីនិងប្រភពពីពួកឧទ្ទាម។ យន្តហោះចម្បាំង ហោះហើរក្នុងរយៈកម្ពស់ដ៏ខ្ពស់ ដែលមជ្ឈមណ្ឌលតាមដានដែនអាកាសនិយាយថា ជាយន្តហោះ Sukhoi របស់រុស្ស៊ីនោះ បានទម្លាក់គ្រាប់បែកលើទីក្រុងនានា និងស្ថានីយបូបទឹកប្រើការសម្រាប់ទីក្រុង Idlib ដែលមានប្រជាជនច្រើនជាង១លាននាក់។ តាមសេចក្តីរាយការណ៍ សាក្សីដែលបានឃើញហេតុការណ៍នោះ បាននិយាយប្រាប់ថា ការវាយប្រហារក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នៅតំបន់ដែលពួកឧទ្ទាមកាន់កាប់នោះ...