ព័ត៌មានអន្តរជាតិ

យន្តហោះរុស្ស៊ី ទម្លាក់គ្រាប់លើតំបន់ពួកឧទ្ទាម កាន់កាប់ក្នុងប្រទេសស៊ីរី

បរទេស៖យន្តហោះរុស្ស៊ី តាមសេចក្តីរាយការណ៍ បានទម្លាក់គ្រាប់បែកទៅលើតំបន់នានាស្ថិតនៅជិតទីក្រុង Idlib ប្រទេសស៊ីរីភាគពាយព្យ ដែលនេះគឺជាវាយប្រហារថ្មីមួយទៅលើទីតាំងពេលពួកប្រឆាំងស៊ីរីកាន់កាប់ នេះបើយោងតាមសម្តីរបស់សាក្សីនិងប្រភពពីពួកឧទ្ទាម។


យន្តហោះចម្បាំង ហោះហើរក្នុងរយៈកម្ពស់ដ៏ខ្ពស់ ដែលមជ្ឈមណ្ឌលតាមដានដែនអាកាសនិយាយថា ជាយន្តហោះ Sukhoi របស់រុស្ស៊ីនោះ បានទម្លាក់គ្រាប់បែកលើទីក្រុងនានា និងស្ថានីយបូបទឹកប្រើការសម្រាប់ទីក្រុង Idlib ដែលមានប្រជាជនច្រើនជាង១លាននាក់។


តាមសេចក្តីរាយការណ៍ សាក្សីដែលបានឃើញហេតុការណ៍នោះ បាននិយាយប្រាប់ថា ការវាយប្រហារក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នៅតំបន់ដែលពួកឧទ្ទាមកាន់កាប់នោះ ក៏បានធ្លាក់ចុះកសិដ្ឋានចិញ្ចឹមសត្វ និងកសិដ្ឋានបសុបក្សី នៅក្បែរច្រកព្រំដែន Bab al Hawa ជាប់ប្រទេសតួកគីផងដែរ។


លោក Abu Hazem Idlibi ជាមន្ត្រីមួយរូបនៅក្នុងរដ្ឋបាលពួកប្រឆាំង បាននិយាយយ៉ាងដូច្នេះថា “រុស្ស៊ីនាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការផ្តោតគោលដៅវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិសេដ្ឋកិច្ច ហើយនេះគឺជាការបន្ថែមទុក្ខលំបាកថែមទៀតដល់ប្រជាជន”៕


ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top