រ៉ង់ហ្គូន៖ មេបញ្ជាការយោធាមីយ៉ាន់ម៉ា បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសន្និសីទសន្តិសុខ មួយ ដែលជាការកត់សម្គាល់ ដំណើរទស្សនកិច្ចលើកទី ២ របស់លោកនៅក្រៅប្រទេស ចាប់តាំងពីលោកបានកាន់កាប់ អំណាច ក្នុងរដ្ឋប្រហារមួយ កាលពីខែកុម្ភៈ។ ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានផ្តួលរំលំ មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី និងរដ្ឋាភិបាល សម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី...
ទាហានរដ្ឋាភិបាលបានដុតបំផ្លាញភូមិមួយ របស់អ្នកស្រុក បើតាមការបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងនៅលើ បណ្តាញសង្គម។ សកម្មភាពនេះហាក់ជាការប៉ុនប៉ងដើម្បីបង្ក្រាប ការតស៊ូប្រឆាំងនឹងរបបយោធា ដែលកំពុងកាន់អំណាច។ យ៉ាងណាប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ថា អគ្គិភ័យនេះបានបង្កដោយ “ពួកភេរវករ” ដែលកងទ័ពប្រដាប់អាវុធកំពុងព្យាយាមចាប់ខ្លួន ទៅវិញ។ ការបំផ្លិចបំផ្លាញភូមិស្ទើរទាំងស្រុងនេះគឺជាឧទាហរណ៍ចុងក្រោយនៃអំពើហិង្សាដែលបានរាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលរបបយោធាព្យាយាមបង្ក្រាបការបះបោរនៅទូទាំងប្រទេស។ រូបថត និងវីដេអូនៃភូមិឈ្មោះ គីនម៉ា ដែលរងការបំផ្លិចបំផ្លាញនៅក្នុងតំបន់ម៉ាកវេ ដែលត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម បានបង្ហាញភូមិភាគច្រើនត្រូវបានបំផ្លាញដោយភ្លើងនិងសាកសពសត្វចិញ្ចឹមរ៉ាយប៉ាយពាសវាលពាសកាល។...
រ៉ងហ្គូន ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរ តាមដងផ្លូវ នៅថ្ងៃអង្គារទី០១ មិថុនានេះ នៅតាមសង្កាត់ជាច្រើន ខណៈការប្រយុទ្ធគ្នា រវាងកងទ័ព និងកងជីវពលប្រឆាំង នឹងរបបយោធាបានផ្ទុះឡើង នៅតាមតំបន់ព្រំដែន អស់រយៈពេល០៤ខែ...