វិមានក្រឹមឡាំងបានព្រមានថា ចក្រភពអង់គ្លេសនឹងត្រូវរលាយដូចជាទឹក ប្រសិនបើរុស្ស៊ីបើកការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ក្នុងអ្វីដែលនឹកស្មានមិនដល់កាលពីបីខែមុន លោក ពូទីន បានគំរាមទៅដល់ប្រទេសលោកខាងលិចម្ដងហើយម្ដងទៀតអំពីសង្គ្រាមនុយក្លេអ៊ែរ។ នាពេលថ្មីៗនេះ ទូរទស្សន៍រដ្ឋរុស្ស៊ីបានផ្សាយវីដេអូដ៏ចម្លែកមួយ ដែលគំរាមកំហែងវាយប្រហារប្រទេសអង់គ្លេសជាមួយនឹងមីសុីលដែលមានល្បឿនលឿនជាងសំឡេង ដែលត្រូវបានគេស្គាល់ថា Satan-2 និង ដ្រូនគ្មានមនុស្សបើកក្រោមទឹក ដែលត្រូវបានគេស្គាល់ថា Poseidon ។ មីសុីល Satan-2 របស់រុស្សីត្រូវបានពិពណ៌នាដោយវិមានក្រឹមឡាំងថា “ក្នុងពេលបច្ចុប្បន្ន មិនមានប្រព័ន្ធការពាររបស់ប្រទេសណាមួយ...
បរទេស៖ ប្រធានអង្គការណាតូនៅក្រោយជំនួបជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃពុធបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថាមកដល់ពេលនេះនៅមិនទាន់មានសញ្ញាណា មួយដែលអាចបញ្ជាក់ថារុស្សី បានបញ្ចប់ឬបន្ថយល្បឿននៃការបង្កើន ចំនួនទ័ពនៅក្បែរអ៊ុយក្រែននោះ ដែរតែផ្ទុយទៅវិញរុស្សីគឺកំពុងតែបន្តសកម្មភាពនេះនៅឡើយ។ ជាការឆ្លើយតបរបស់វិមានក្រមឡាំងគឺនៅតែបាន ធ្វើការបដិសេធជារឿយៗចំពោះផែនការលុកលុយប្រទេសអ៊ុយក្រែន ដោយនិយាយថា រុស្សីមានសិទ្ធគ្រប់គ្រាន់ក្នុងការថែរក្សា សន្តិសុខក្នុងតំបន់និងក្នុងប្រទេស ហើយកាលពីថ្ងៃពុធដដែលនេះរុស្សី ក៏បានបញ្ជាក់ប្រាប់ទៅកាន់ សហរដ្ឋអាមេរិកថាណាតូមិន គួរបង្កើនកម្លាំងរបស់ខ្លួន នៅភាគខាងលិចនោះឡើយឬទាំងសព្វាវុធថ្មីៗ។ ក្នុងពេលជាមួយគ្នានេះមេដឹកនាំរបស់អ៊ឺរ៉ុប ដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងប៊្រូស៊ែលឯណោះ វិញបានធ្វើការព្រមានចំៗទៅកាន់ប្រទេស រុស្សីថានឹងទទួលបានផលលំបាកផ្ទួនៗជាមិនខានប្រសិន បើខ្លួននៅតែរក្សាជំហក្នុងការវាយប្រហារមកលើ...
បរទេស៖ប្រទេសរុស្សីកាលពីដើមសប្តាហ៍ បានបញ្ជាក់ថាខ្លួនបានធ្វើការពង្រីងកងកម្លាំងយោធា របស់ខ្លួននៅក្នុងមូលដ្ឋានទ័ពក្នុងប្រទេសតាជីគីស្ថានជាមួយរថក្រោះថ្មី ដល់ទៅ៣០គ្រឿងដើម្បីចូលរួម ធ្វើសមយុទ្ធយោធាប្រព័ន្ធការពារមីស៊ីល ខណៈពេលដែលរុស្សីបានបន្តការព្រួយបារម្ភកាន់តែខ្លាំង ចំពោះភាពចលាចលនៅក្នុងប្រទេសអាហ្គានីស្ថាន។ រដ្ឋាភិបាលក្រុងមូស្គូបានសំដែងក្តីបារម្ភខ្លាំងចំពោះ បញ្ហាលទ្ធភាពនៃការជ្រៀតចូលកាន់តែច្រើនក្រុមជ្រុលនិយម ពីអាហ្គានីស្ថានមកដល់តាជីគីស្ថានព្រមទាំងបញ្ហាវត្តមាន កាន់តែច្រើននៃក្រុមសាធារណៈ និយមដែលកើតចេញពីអតីតសូវៀតនោះផង។ មូលដ្ឋានទ័ពយោធាដែលស្ថិត នៅក្នុងតំបន់អតីតយោធាសូវៀតក្នុងប្រទេសតាជីគីស្ថានគឺជាមូលដ្ឋានទ័ពធំបំផុត ក្រៅប្រទេសរបស់ប្រទេសរុស្សីនិងស្ថិតនៅជាប់ព្រំដែនរបស់ខ្លួន ដែលមានសមត្ថភាពបាញ់មីស៊ីលចំងាយ១០ម៉ាលជុំវិញ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ មន្ត្រីរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន នៅថ្ងៃព្រស្បតិ៍នេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត ក្នុងស្រុកថាវត្តមាននៃកងកម្លាំងយោធារបស់រុស្សី ដែលកំពុងបន្តកើនឡើងបូករួម ទាំងរថក្រោះនិងប្រព័ន្ធបាញ់មីស៊ីលចំងាយខ្លី ផងនៅក្បែរតំបន់ព្រំដែនប្រទេសទាំងពីរគឺជាកត្តា ដែលនាំឲ្យមានភាពងាយស្រួលកាន់តែខ្លាំង ចំពោះការបង្កជម្លោះរវាងគ្នា។ ប្រភពដដែលបានសរសេរទៀតថា ខណៈដែលមេដឹកនាំយោធារបស់សហរដ្ឋអាមេរិក ហាក់ដូចជានៅមានភាពស្ទាក់ស្ទើរនៅលើយចំពោះការបង្កើនចំនួនទ័ពរបស់រុស្សីនោះមន្ត្រីអ៊ុយក្រែន ត្រូវបាន គេមើលឃើញថាកំពុងបង្កើនសកម្មភាព ដោះស្រាយដោយផ្ទាល់ទៅវិញចំពោះបញ្ហានេះ។ មុននេះរុស្សីក៏ទើបតែបានបញ្ចប់ទៅនៃព្រឹត្តិការណ៍ សមយុទ្ធយោធាទ្រង់ទ្រាយធំជាងមួយ នឹងកងកម្លាំងរបស់ខ្លួនក្បែរតំបន់ព្រំដែនអ៊ុយក្រែន ផងដែរហើយអង្គភាពនិងសព្វាវុធទាំងនោះបែរជាមិន ត្រូវបានដកត្រឡប់ទៅវិញនោះទេ។ នៅក្នុងការឆ្លើយតបទៅនឹងបញ្ហានេះអ្នកនាំពាក្យ...
បរទេស ៖ កងកម្លាំងយោធា របស់ប្រទេស រុស្សី កាលពីថ្ងៃសុក្រម្សិលមិញ បានធ្វើការអះអាងថា ខែលការពារដែនអាកាស របស់ប្រទេសស៊ីរីបានធ្វើការ រារាំងដោយជោគជ័យ និងបាញ់ទំលាក់ នូវមីស៊ីល ដែលបានបាញ់ចេញ ពីយន្តហោះចម្បាំង អ៊ីស្រាអ៊ែល ដល់ទៅ២២គ្រាប់។ មេបញ្ជាការជាន់ខ្ពស់ម្នាក់ របស់រុស្សីលោក Vadim Kulit បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល...
បរទេស ៖ យោងតាមការប្រកាស ដោយកងកម្លាំងយោធា របស់ប្រទេសរុស្សី កាលពីថ្ងៃពុធនេះ បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់ស៊ីរីបានបាញ់ ទំលាក់គ្រាប់មីស៊ីល របស់ប្រទេស អ៊ីស្រាអ៊ែល ប្រមាណជា៧ទៅ៨គ្រាប់ក្នុងអំឡុង ពេលដែលមានការវាយប្រហារ សំដៅទីក្រុងអាឡេប៉ូ ។ មន្ត្រីយោធាជាន់ខ្ពស់ របស់រុស្សី Vadim Kulit ប្រចាំនៅក្នុងប្រទេសស៊ីរី បាននិយាយថា...