ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា វិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា មានគ្រោះរញ្ជួយដី នៅឈូងសមុទ្រ ដែលមានកម្រិតបឋម កម្រិត៧,១រ៉ិចទ័រ បានរញ្ជួយនៅក្នុងខេត្ត Davao Occidental ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅមុនពេលព្រឹកព្រលឹមថ្ងៃអង្គារនេះ ។ វិទ្យាស្ថានខាងលើបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៩៤នាក់ហើយ ដោយចំនួនមនុស្ស មិនទាន់បានរាប់បញ្ចូល លើសពី២០០នាក់ នៅក្នុងខេត្ត Ishikawa ស្ថិតនៅភាគកណ្តាល នៃប្រទេសជប៉ុន កាលពីថ្ងៃសុក្រ ដែលមានរយៈពេល៤ថ្ងៃ ក្រោយពីការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារជាបន្តបន្ទាប់ នៅក្នុងខេត្តនេះ និងតំបន់ជុំវិញរបស់ខ្លួន ដោយបង្កើនក្តីបារម្ភអំពីការកើនឡើង...
កាប៊ុល៖ អាជ្ញាធរ Herat បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅភាគខាងលិចទីក្រុង Herat របស់ប្រទេសអាហ្វហ្គានីស្ថាន និងខេត្តជិតខាងបានកើនឡើងដល់ ២,៤៤៥ នាក់ហើយ។ លោក Mawlawi Musa Ashari ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ខេត្ត Herat បានឲ្យដឹងថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្រុក Zanda Jan ក្នុងទីក្រុង...
តៃប៉ិ៖ គ្រោះថ្នាក់រញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រ បានវាយប្រហារតំបន់ Hualien ភាគខាងកើតកោះតៃវ៉ាន់ នៅម៉ោង ២ និង ៤៤នាទីរសៀលកាល ពី ថ្ងៃ អាទិត្យ បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់និង របួសមួយចំនួន។ ការ ញ័រ ខ្លាំង មួយ បាន...
សាន់ទីយ៉ាហ្គោ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដី មួយកម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារ នៅភាគខាងជើង តំបន់ Antofagasta របស់ប្រទេសឈីលីនៅម៉ោង ៧និង០៦នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២៣និង០៦នាទី ម៉ោងសកល នៅថ្ងៃអង្គារ ដោយមិនមានការរាយការណ៍ អំពីអ្នកស្លាប់ និង ការខូចខាតសម្ភារៈ...
អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ការរញ្ជួយដីដ៏ធំបំផុត ចំនួន២ រហូតមកដល់បច្ចុប្បន្ន ត្រូវបានស្ថិតក្នុងកត់ត្រា នៅតំបន់ស្រមោលរបស់ភពក្រហម ប៉ុន្តែពួកវានឹងធ្វើឲ្យរញ្ជួយ ចាននៅលើផែនដីតែប៉ុណ្ណោះ ។ យោងតាមអ្នកជំនាញរញ្ជួយដី និងតារាវិទូបាននិយាយថា ការរញ្ជួយដីទំាង២ បានកើតឡើងក្នុងខែសីហា និងខែកញ្ញាឆ្នាំមុន គឺជាគ្រោះមហន្តរាយដ៏ធំបំផុត ដែលមិនធ្លាប់កើតមាននៅលើភពអង្គារ ។ ពួកគេត្រូវបានកត់ត្រាដោយឧបករណ៍...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីកម្រិត៧,៣ រ៉ិចទ័រ បានវាយលុកឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសជប៉ុន នៅឯទីក្រុង Fukushima កាលពីល្ងាចថ្ងៃពុធ ដោយបានបណ្តាល ឲ្យមនុស្ស២នាក់ស្លាប់ និង៩៤នាក់ទៀតរងរបួស និងរំលឹកឡើងវិញនូវការចងចាំពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានបំផ្លាញតំបន់ដូចគ្នា កាលពីជាងមួយទសវត្សរ៍មុន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងប្រហែល១៣.០០០នាក់ផ្សេងទៀត បានជម្លៀសខ្លួនចេញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានរំញ័រនៅខេត្តភាគខាងលិច ស៊ូម៉ាត្រា ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ។ ប្រធានអង្គភាពប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Sumatra លោក Octavianto បានលើកឡើងថា...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia (CNA)បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីមួយ ត្រូវបានទទួលបាន នៅក្នុងទឹកដីសិង្ហបុរី នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដី នៅកោះស៊ូម៉ាត្រា បានកើតឡើង ។ នៅម៉ោងប្រហែល៩និង៤០ព្រឹក មានគេរាយការណ៍ថា មានអារម្មណ៍ញ័រពីទីតាំងជាច្រើន នៅទូទាំងកោះ រួមមាន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍ គ្រោះរញ្ជួយដីផ្ទួនៗគ្នាដល់ទៅ២ដង នៅភាគខាងលិច ប្រទេសអាហ្គានីស្ថាន ។ យោងតាមការ បញ្ជាក់ ដោយក្រុមជំនាញបានអះអាងថា ហេតុការណ៍គ្រោះរញ្ជួយដី២ដង កាលពីថ្ងៃចន្ទ ដែលមួយមានកម្រិត៤,៩រិចទ័រនិងមួយទៀត មានកម្រិត៥,៣រិចទ័រ បានកើតឡើងនៅភាគខាងជើង...