ព័ត៌មានអន្តរជាតិ
បិទប្រតិបត្តិការរុករក សាកសពនៅរដ្ឋ Gujarat ឥណ្ឌាប៉ុន្មានថ្ងៃបន្ទាប់ពី ការបាក់ស្ពានសម្លាប់មនុស្ស ១៣៥នាក់
ញូវដែលី៖ បើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះនៅរដ្ឋ Gujarat ភាគខាងលិចនៃ ប្រទេសឥណ្ឌាបានបិទ ប្រតិបត្តិការរុករកសាកសពក្នុងទន្លេ Machchu ៥ថ្ងៃបន្ទាប់ពីស្ពានព្យួរសម្រាប់ថ្មើរជើង សម័យអង់គ្លេសដែលមានអាយុ មួយសតវត្សរ៍បានបាក់ ដោយបានសម្លាប់មនុស្ស ១៣៥នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ របាយការណ៍ដកស្រង់ សម្តីមន្ត្រីបាននិយាយថា ការស្វែងរកបានបញ្ឈប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈមិនមានជនរងគ្រោះបន្ថែមទៀត ត្រូវបានគេរាយការណ៍ថា...