ម៉ូស្គូ ៖ ក្រសួងទំនាក់ទំនង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីកំពុងសាងសង់ ក្រុមតារានិករនៃគន្លងផែនដីទាប (LEO) ផ្កាយរណបរបស់ខ្លួន ដែលនឹងចាប់ផ្តើមផ្តល់ប្រព័ន្ធអ៊ីនធើណេតល្បឿនលឿន និងកម្រិតទាបដល់អ្នកប្រើប្រាស់ចាប់ពីឆ្នាំ ២០២៧ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។ ក្រសួងបានបន្តថា គម្រោងនេះមានគោលបំណង ប្រើប្រាស់គន្លងផែនដីទាប ដើម្បីផ្តល់សេវាអ៊ីនធើណេត ពាណិជ្ជកម្មដែលនឹងមានល្បឿនលឿន និងមានភាពយឺតយ៉ាវទាប ហើយវានឹងដំណើរការជាផ្លូវការនៅឆ្នាំ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រមុខកងទ័ពជើងទឹករុស្ស៊ី លោក Nikolay Evmenov ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទថា ប្រទេសចិន និងរុស្ស៊ី គួរតែធ្វើសមយុទ្ធរួមគ្នាបន្ថែមទៀត ហើយបន្តធ្វើការរួមគ្នានៅក្នុងតំបន់ផ្សេងទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ យោធារបស់ប្រទេសទាំងពីរឱ្យដល់កម្រិតថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣...
ទីក្រុងឡុងដ៍ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី កំពុងបន្តកាត់បន្ថយបរិមាណប្រេង ដែលពួកគេបូមទៅកាន់ពិភពលោក ក្នុងគោលបំណងជំរុញតម្លៃ ដោយបង្ហាញ ពីប្រទេសផលិតប្រេងធំជាងគេ ចំនួន២របស់ពិភពលោកកំពុងប្រជែងគ្នា ដើម្បីបង្កើនប្រាក់ចំណូល ពីឥន្ធនៈហ្វូស៊ីល ទោះបីជាតម្រូវការ បានធ្លាក់ចុះជាមួយ នឹងសេដ្ឋកិច្ច យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការសម្រេចចិត្តនេះ បានផ្តល់នូវការជំរុញ បន្តិចបន្តួចដល់តម្លៃប្រេង កាលពីថ្ងៃចន្ទ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានដាក់ទណ្ឌកម្មប្រឆាំងនឹងពលរដ្ឋអូស្ត្រាលី ចំនួន ៤៨នាក់ ដែលនឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសរបស់ខ្លួននោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម “ហេតុផលនយោបាយ” ដែលដាក់ដោយអាជ្ញាធរអូស្ត្រាលី ប្រឆាំងនឹងបុគ្គល និងអង្គភាពរបស់រុស្ស៊ី។ យោងតាមក្រសួងនេះ ជនជាតិអូស្ត្រាលីទាំង ៤៨ នាក់ ដែលក្នុងនោះមានអ្នកម៉ៅការយោធា អ្នកកាសែត...
ម៉ូស្គូ ៖ សាជីវកម្មថាមពលអាតូមិក រដ្ឋរបស់រុស្ស៊ី Rosatom គ្រោងនឹងសាងសង់ស្ថានីយ៍ ថាមពលនុយក្លេអ៊ែរ តូចមួយបន្ថែមទៀត នៅក្នុងតំបន់ស្វយ័ត Chukotka នៃចុងបូព៌ារបស់រុស្ស៊ី នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃសុក្រ ។ សារព័ត៌មាន PrimaMedia ដែលជាសារព័ត៌មានឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok បានរាយការណ៍ថា សាជីវកម្មថាមពលអាតូមិក...
ឥស្លាម៉ាបាដ ៖ សម្លេងសហរដ្ឋអាមេរិក ហៅកាត់ VOA បានផ្សព្វផ្សាយនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៣ថា រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានចាប់ផ្តើមនាំចេញប្រេងទៅកាន់ប្រទេសប៉ាគីស្ថាន ហើយបានយល់ព្រមទទួលយករូបិយប័ណ្ណចិន សម្រាប់ធ្វើការទូទាត់ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអាស៊ីខាងត្បូង មិនទទួលបានការបញ្ចុះតម្លៃផ្តាច់មុខលើកិច្ចព្រមព្រៀងទិញឡើយ ។ គួររំលឹកថា លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានប្រកាសកាលពីថ្ងៃអាទិត្យថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Manuel Marrero នាយករដ្ឋមន្រ្តីគុយបា បានប្តេជ្ញាថា នឹងធ្វើកាន់តែឱ្យស៊ីជម្រៅថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២ ។ លោក ពូទីន បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Marrero នៅឯវិមានក្រឹមឡាំងថា...
ដាម៉ាស់៖ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំប្រទេសស៊ីរី លោក Alexander Efimov បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសស៊ីរី កំពុងបង្កឧបសគ្គយ៉ាងសំខាន់ ក្នុងការកសាងប្រទេស ដែលហែកហួរដោយសង្រ្គាមឡើងវិញ។ នៅក្នុងការកត់សម្គាល់ទៅកាន់កាសែតក្នុងស្រុក al-Watan អនឡាញ លោក Efimov បានសាទរ ចំពោះការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសស៊ីរី និងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត ភាគច្រើនជាអារ៉ាប៊ីសាអូឌីត និងរដ្ឋឈូង...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានលើកឡើងថា បរទេសនឹងមិនបញ្ជូនកងទ័ពរបស់ពួកគេទៅអ៊ុយក្រែន មុនពេលបញ្ចប់ជម្លោះនោះទេ។ លោក Kuleba បានលើកឡើងថា “រហូតដល់ចុងបញ្ចប់នៃជម្លោះប្រដាប់អាវុធ នៅក្នុងទឹកដីនៃអ៊ុយក្រែន ប្រទេសបរទេសនឹងមិនដាក់ពង្រាយកងទ័ពរបស់ពួកគេនៅក្នុងទឹកដីនៃរដ្ឋរបស់យើងនោះទេ” ។ លោកបានកត់សម្គាល់ថា ភាគីអ៊ុយក្រែនកំពុងស្នើសុំដៃគូរបស់ខ្លួនសម្រាប់អាវុធ មិនមែនសម្រាប់ការបញ្ជូនទាហានរបស់ពួកគេនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា លោកបានស្ងៀមស្ងាត់ចំពោះបញ្ហានេះ ប៉ុន្តែគ្មានការងឿងឆ្ងល់ទេថា សង្រ្គាមប្រទេសរុស្ស៊ី នៅប្រទេសអ៊ុយក្រែន ដែលបន្តអស់រយៈពេលជិត ១៦ ខែ គឺជាការគិតមមៃសម្រាប់លោក Elon Musk ។ ជម្លោះបានចាប់ផ្តើមដោយការលុកលុយអ៊ុយក្រែនដោយរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជំរុញឲ្យសហគ្រិនមហាសេដ្ឋីរូបនេះ ស្ថិតក្នុងឆាកភូមិ...