ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ដាក់ទណ្ឌកម្មលើពលរដ្ឋ អង់គ្លេស ចំនួន៥៤នាក់ ដើម្បីសងសឹក នឹងការសម្រេចដាក់ទោស ពលរដ្ឋរបស់រុស្ស៊ី ពីសំណាក់ក្រុងឡុងដ៏

ប្រភព ៖ Xinhua

ម៉ូស្គូ៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រក្រសួង ការបរទេសបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានដាក់ទណ្ឌកម្ម ដោយផ្ទាល់ខ្លួនប្រឆាំង នឹងពលរដ្ឋអង់គ្លេសចំនួន៥៤នាក់ ក្នុងរួមទាំងមន្ត្រី អ្នកកាសែត និងអ្នកតំណាងអនុវត្តច្បាប់ផងដែរ ។
ក្រសួងខាងលើ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ជាការឆ្លើយតបទៅនឹងផ្លូវច្បាប់ ដែលប្រឆាំងនឹងរុស្ស៊ី ដោយបានធ្វើអរិភាព របស់ក្រុងឡុងដ៍” និងការដាក់ទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹងពលរដ្ឋរុស្ស៊ី និងប្រតិបត្តិករសេដ្ឋកិច្ចទៀតផង ។

ក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា លោក Lucy Fraser និងរដ្ឋមន្ត្រីការបរទេស និងក្រសួងការពារជាតិអង់គ្លេស ដែលមានលោក Annabel Goldie ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម ។

សេចក្តីថ្លែងការណ៍បានដាក់ថា រដ្ឋអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan ដែលជាជនជាតិអង់គ្លេស ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ សម្រាប់ការជាប់ពាក់ព័ន្ធរបស់គាត់ “ក្នុងការចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមេដឹកនាំរុស្ស៊ី” ។

ចំពោះការដាក់ទណ្ឌកម្ម ដោយផ្ទាល់ខ្លួនត្រូវបានដាក់ប្រឆាំង នឹងការដឹកនាំរបស់ក្រុមហ៊ុនឯកជន យោធាអង់គ្លេស ឈ្មោះថា Prevail Partners ដែលក្រសួងការបរទេសបានឲ្យដឹងថា ពាក់ព័ន្ធនឹងការផ្តល់សេវា ពិសេសរបស់ប្រទេសអ៊ុយក្រែន ជាមួយនឹងទិន្នន័យស៊ើបការណ៍ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top