បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងតាមផែនការត្រូវជួបពិភាក្សាគ្នាជាមួយនឹងសមភាគីលោកប្រធានាធិបតី Vladimir Zelensky ជាលើកដំបូងគិតចាប់តាំងតែពីមានជម្លោះជាមួយនឹងរុស្សី។ ប្រភពដដែលបានបន្តទៀតថាជំនួបគ្នាតាមរយៈវិដេអូខលនឹងអាចធ្វើឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅដើមសប្តាហ៍ក្រោយ។ ការធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សីលើកនេះត្រូវបានគេមើលឃើញដែរថាបានជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងដែលធ្វើឡើងក្រោយពេលលោក Xi បានទទួលសេចក្តីទុកចិត្តបោះឆ្នោត ជាប្រធានាធិបតីចិន អាណត្តិទី៣ របស់លោកហើយក៏ជាអ្វីដែលចិនតែងតែបង្ហាញជំហក្នុង ការចូលរួមពាក់ព័ន្ធនិងជួយសម្របសម្រួល...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបេឡារុស្ស បានបង្ហាញវីដេអូដែល បង្ហាញពីការឃុំខ្លួនជនសង្ស័យដែលទំនងជាប៉ុនប៉ង បំផ្លិចបំផ្លាញ យន្តហោះ របស់កងទ័ពអាកាសរុស្ស៊ី នៅឯអាកាសយានដ្ឋានក្បែរទីក្រុង Minsk កាលពីសប្តាហ៍មុន។ ប្រតិបត្តិករដែល ត្រូវបានចោទ ប្រកាន់សំខាន់ គឺជាមានសញ្ជាតិពីរគឺរុស្ស៊ី និងអ៊ុយក្រែន ដែលមានឈ្មោះថា Nikolay Shvets ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧...
ម៉ូស្គូ៖ មន្ត្រីរុស្ស៊ីបានឲ្យដឹងថា ការចូលរួមរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន អាចនាំឱ្យមាន “ផលវិបាកមហន្តរាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានធ្វើអត្ថាធិប្បាយក្នុងអំឡុងសុន្ទរកថារបស់អ្នកការទូតដែលបានប្រមូលផ្តុំនៅក្រុមប្រឹក្សាសិទ្ធិជនភៀសខ្លួននៅទីក្រុងហ្សឺណែវ និងប្រទេសរុស្ស៊ី។ ប្រភពបានឲ្យដឹងថា “ការគំរាមកំហែងជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវបំផុត” នៅក្នុងជម្លោះនៅអ៊ុយក្រែន គឺមកពីគោលនយោបាយរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ។ លោកបានបន្ថែមថា គោលនយោបាយទាំងនោះស្វែងរក...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ មីនា ឆ្នាំ២០២៣ថា អភិបាលតំបន់បានឲ្យដឹងថា យន្តហោះគ្មានមនុស្ស បើកចំនួន១គ្រឿង បានធ្លាក់នៅក្នុងតំបន់ម៉ូស្គូ ក្នុងអ្វីដែលទំនងជាការប៉ុនប៉ង កំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ លោក Andrei Vorobyov បានថ្លែងបន្ទាប់ពីក្រសួងការពារជាតិ រាយការណ៍ថា បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន ចំនួន២គ្រឿង...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយបានដកស្រង់ សម្តីរដ្ឋមន្ត្រីក្រសួង រតនាគារអាមេរិក លោកស្រី Janet Yellen ដែលកំពុងបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧ ខែកុម្ភៈថា សហរដ្ឋអាមេរិកបានផ្តល់...
មូស្គូ ៖ នេះបើយោងតាមក្រឹត្យផ្លូវការមួយ ចេញផ្សាយ ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ពានរង្វាន់ ដ៏មានកិត្យានុភាព ដល់តារាសម្តែងអាមេរិក លោក Steven Seagal សម្រាប់ការងារ របស់លោកលើការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារអវកាសរុស្ស៊ី ឈ្មោះថា Roscosmos បានឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យនេះថា យានអវកាសរុស្ស៊ីចំនួន ១គ្រឿង ក្នុងបេសកកម្មនាំយកនាវិកមកកាន់ផែនដីវិញ នូវនាវិកបានចូលចតនៅលើស្ថានីយ អវកាសអន្តរជាតិ ហៅកាត់ថា (ISS) ហើយ ។ យាន...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី បានសិក្សា យ៉ាងយកចិត្តទុក ដាក់លើអាវុធរបស់លោកខាងលិច ដែលចាប់បានក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រើប្រាស់បទពិសោធន៍នេះ ដើម្បីជាប្រយោជន៍ដល់យោធារបស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខបានចង្អុលបង្ហាញក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Natsyonalnaya...
យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសលប់ក្នុងការពេញចិត្តនៃដំណោះស្រាយដែលទាមទារឱ្យទីក្រុងម៉ូស្គូ ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ហើយបញ្ចប់ការប្រយុទ្ធកាលពីមួយឆ្នាំ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួន។ ដំណោះស្រាយ (PDF) បានបញ្ជាក់ជាថ្មីពីឯករាជ្យភាព និងភាពអំនួតរបស់អ៊ុយក្រែនហើយបានជំរុញឱ្យមានសន្តិភាពដ៏ទូលំទូលាយនិងស្ថិតស្ថេរ “ដែលខ្លួនបានឲ្យដឹងថា” នឹងក្លាយជាការចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខអន្តរជាតិ “។ ប្រទេសចំនួន ១៤១ប្រទេសបានបោះឆ្នោតគាំទ្រដំណោះស្រាយនេះដោយមានចំនួន ៣២ និងប្រទេសចំនួន ៧ រួមមានប្រទេសរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងវា។ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាម ធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ី ក្នុងជម្លោះនៅអ៊ុយក្រែន មានន័យថា ទីក្រុងម៉ូស្គូមានសិទ្ធិការពារខ្លួន ដោយមធ្យោបាយណាមួយ ដែលចាំបាច់ រួមទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរ។ លោកបានព្រមានថា ឥស្សរជនអាមេរិកមិនគួរចាត់ទុកខ្លួនឯង ជាមនុស្សមិនអាចប៉ះពាល់បានឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣...