ព័ត៌មានអន្តរជាតិ

មន្ត្រីរុស្ស៊ីព្រមាន អ្នកការទូតលោកខាងលិចថា ការចូលរួមរបស់អាមេរិក និងណាតូ នឹងនាំមកនូវគ្រោះមហន្តរាយ

ម៉ូស្គូ៖ មន្ត្រីរុស្ស៊ីបានឲ្យដឹងថា ការចូលរួមរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន អាចនាំឱ្យមាន “ផលវិបាកមហន្តរាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានធ្វើអត្ថាធិប្បាយក្នុងអំឡុងសុន្ទរកថារបស់អ្នកការទូតដែលបានប្រមូលផ្តុំនៅក្រុមប្រឹក្សាសិទ្ធិជនភៀសខ្លួននៅទីក្រុងហ្សឺណែវ និងប្រទេសរុស្ស៊ី។

ប្រភពបានឲ្យដឹងថា “ការគំរាមកំហែងជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវបំផុត” នៅក្នុងជម្លោះនៅអ៊ុយក្រែន គឺមកពីគោលនយោបាយរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ។ លោកបានបន្ថែមថា គោលនយោបាយទាំងនោះស្វែងរក “ជម្លោះជម្លាក់គ្នាបន្ថែមទៀតនៅអ៊ុយក្រែន និងភាពតានតឹង ជុំវិញនោះ ដែលពួកគេបានផ្តួចផ្តើមដោយចេតនា “។

នៅខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិក រុស្ស៊ី ប្រទេសបារាំង ចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការជៀសវាងពីសង្គ្រាមរវាងប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ។ ប្រទេសទាំង 5 បានអះអាងថា “សង្គ្រាមនុយក្លេអ៊ែរ មិនអាចឈ្នះបាននោះទេ ហើយមិនត្រូវបានធ្វើបាបឡើយ”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top