ព័ត៌មានអន្តរជាតិ

Vlahovic ក្លាយជាគោលដៅថ្មី របស់ក្លឹបតោខៀវ Chelsea

The Football insider ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានកំណត់បានគោល ដៅខ្សែប្រយុទ្ធថ្មីម្នាក់ទៀត ហើយសម្រាប់ត្រៀមការចរចា នៅរដូវក្តៅខាងមុខនេះ។

កីឡាករ Dusan Vlahovic ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Juventus បានក្លាយទៅជាគោលដៅ របស់ក្លឹបអង់គ្លេសរូបនេះ ក្រោយមើលឃើញថា បញ្ហាហិរញ្ញវត្ថុនៅអ៊ីតាលី កំពុងបន្តនៅឡើយ។

គួរឲ្យដឹងដែរថា កុងត្រារបស់គាត់អាចឲ្យកីឡាករ សម្រេចចិត្តចាកចេញពីក្លឹប នៅចុងរដូវកាល២០២២-២០២៣នេះ ដោយមិនចាំបាច់បញ្ជាក់ ប្រាប់ក្លឹបជាមុនឡើយ ។ កីឡាកររូបនេះរកបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតទាំង១៤ប្រកួតកន្លងមក រដូវកាលនេះនៅតែជាមានឈ្មោះជាកីឡាករ ខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់មួយនៅអឺរ៉ុបដដែល ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top