បរទេស៖ យោងតាមការបញ្ជាក់ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា មីស៊ីលឆ្លងទ្វីបប្រភេទថ្មីមួយ ដែលត្រូវបានធ្វើតេស្តជោគជ័យរួចរាល់កាលពីពេលថ្មីៗនេះនឹងត្រូវដាក់ពង្រាយឲ្យ ប្រើប្រាស់នៅក្នុងកងកម្លាំងទ័ព របស់ខ្លួនហើយនៅឆ្នាំក្រោយនេះ។ មីស៊ីលឆ្លងទ្វីបដែលត្រូវបានគេស្គាល់ឈ្មោះថា Sarmat ICBM នឹងត្រូវដាក់ពង្រាយទៅតាម គោលដៅដែលបានកំណត់ នៅក្នុងឆ្នាំក្រោយនេះខណៈឧបករណ៍ សម្រាប់បាញ់មីស៊ីលប្រភេទនេះ ត្រូវបានរុស្សីរៀបចំរួចរាល់ មានសរុបប្រមាណជា២២គ្រឿងរួចមកហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលជាមួយនឹង...
បរទេស៖ វិមានក្រឹមឡាំងនិយាយថា ការផ្គត់ផ្គង់មីស៊ីល Patriot របស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន ដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលធ្វើដំណើររបស់លោក Volodymyr Zelenskiy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺនឹងមិនបញ្ឈប់ការសម្រេចបាន នូវគោលដៅយោធារបស់ខ្លួនឡើយ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ...
បរទេស៖ វិមានក្រឹមឡាំងបានអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍របស់លោក Andrey Gurulev ដែលជាឧត្តមសេនីយ ចូលនិវត្តន៍ និងជាសមាជិកសភា ដែលហាក់ដូចជាបង្ហាញកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅទស្សនកិច្ចនៅតំបន់នៃ “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញឱ្យដឹងថា នាវាកងទ័ពជើងទឹកដំបូងគេ ដែលបំពាក់ដោយកាំជ្រួច ល្បឿនលឿន Zircon គ្រោងនឹងចាប់ផ្តើម កាតព្វកិច្ចប្រយុទ្ធ តាមទម្លាប់របស់ខ្លួន នៅដើមខែមករា ។ លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយមន្ត្រីការពារជាតិ កំពូលរបស់ប្រទេស ។...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍ជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាញ់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព យ៉ាងហោចណាស់តាមទស្សនៈយុទ្ធសាស្ត្រ។ លោក Barry R. McCaffrey គឺជាអតីតឧត្តមសេនីយផ្កាយ៤ ដែលបានបម្រើការក្នុងជួរយោធាសហរដ្ឋអាមេរិក ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩៦។ បន្ទាប់ពីមុខងាររបស់គលោកបានបញ្ចប់ លោកបានចូលកាន់តំណែង នៅក្នុងគណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីលោក Bill Clinton...
ញូវយ៉ក ៖ មេដឹកនាំ នៃគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិក របស់សហរដ្ឋអាមេរិក បានទទួលស្គាល់ថា វានឹងមិនអាចទៅរួចទេ នៃការត្រួតពិនិត្យថា តើអត្តពលិកណាខ្លះ បានគាំទ្រសង្រ្គាម នៅអ៊ុយក្រែន ប្រសិនបើផែនការមួយ ត្រូវបាន បង្កើតឡើង ដើម្បីធ្វើឲ្យជនជាតិរុស្ស៊ី មួយចំនួនចូលរួមប្រកួតប្រជែង លក្ខណៈអព្យាក្រិត្យក្នុងការ ប្រកួតអន្តរជាតិ និងជាសក្តានុពល នៃកីឡាអូឡាំពិក ។...
គៀវ៖ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែន បានចាប់ផ្តើមដំណើរការដើម្បីទាញយក និងសាកល្បងប្រព័ន្ធថាមពលរបស់ខ្លួន ដោយឯករាជ្យពីបណ្តាញចែកចាយជាមួយរុស្ស៊ី និងបេឡារុស្ស ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមសង្រ្គាមរបស់លោក ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមមន្ត្រីថាមពលកំពូលអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនលោក Farid Safarov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយដោយ Kyiv Post កាលពីថ្ងៃអង្គារថា អ៊ុយក្រែន គឺជាផ្នែកមួយនៃបណ្តាញថាមពលរួម...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងអាកាសយានដ្ឋានយោធាចំនួនពីរដែលស្ថិតជ្រៅនៅខាងក្នុងប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទ ដោយបានបណ្តាលឲ្យទាហានរុស្ស៊ី ៣នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួស។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូន ដែលផលិតដោយអតីតសហភាពសូវៀតបានកំណត់គោលដៅអាកាសយានដ្ឋាន “Dyagilevo” ក្នុងតំបន់ Ryazan ក្បែរទីក្រុងមូស្គូ និងអាកាសយានដ្ឋាន “Engels” ក្នុងតំបន់ Saratov ក្នុងគោលបំណងបិទយន្តហោះរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី មិនឲ្យដំណើរការបាន។ ក្រសួងការពារអាកាសរុស្ស៊ីបានស្ទាក់ចាប់យន្តហោះដ្រូនរបស់អ៊ុយក្រែន...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សី បានបើកការវាយប្រហារដោយមីស៊ីលទៅលើប្រទេសអ៊ុយក្រែនសរុបចំនួន៨លើកមកហើយក្នុងរយៈពេល៨សប្តាហ៍ មកនេះនិងបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន នាក់ផងដែរ។ ទោះបីជាយ៉ាងណាក្តីការវាយប្រហារដោយមីស៊ីល របស់រុស្សី ភាគច្រើនគឺសំដៅលើទីតាំងផលិតថាមពល និងទីតាំងបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន ជាពិសេសនៅភាគខាងកើតនៃប្រទេស ខណៈដែលតំបន់ជាច្រើនមកហើយនៅពេលនេះ បានបាត់បង់អគ្គិសនីប្រើប្រាស់ហើយមនុស្សសរុប៤នាក់ បានបាត់បង់ជីវិត។ ក្នុងនោះផងដែរអ៊ុយក្រែន ក៏បានអះអាងដែរថាបានបាញ់ទំលាក់មីស៊ីល របស់ប្រទេសរុស្សីចន្លោះពី៦០ ទៅ៧០គ្រាប់ផងដែរក្នុងរយៈពេលកន្លងមកនេះ ប៉ុន្តែភាគីខាងរុស្សី បានអះអាងថាមីស៊ីលរបស់ខ្លួនបានវាយប្រហារ ចំគោលដៅចំនួនដល់ទៅ១៧ទីតាំង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីនឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើងរបស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២...