ទីក្រុងហ្សឺណែវ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានរិះគន់យ៉ាងចាស់ដៃថា ប្រទេសរុស្ស៊ីបានរំលោភលើ បទឈប់បាញ់អូឡាំពិក ជាមួយនឹងការវាយប្រហាររបស់ខ្លួន លើអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនកំពុងសម្របសម្រួល ជំនួយមនុស្សធម៌ ដល់អត្តពលិកអ៊ុយក្រែន តាមដែលអាចធ្វើទៅបាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងមូស្គូ បានចាប់ផ្តើមលុកលុយប្រទេសជិតខាង ដែលគាំទ្រលោកខាងលិចរបស់ខ្លួន IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនថ្កោលទោសយ៉ាងខ្លាំង ចំពោះការរំលោភលើកិច្ចព្រមព្រៀង អូឡាំពិកដោយរដ្ឋាភិបាលរុស្ស៊ី។...
ម៉ូស្គូ៖ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬសភាជាន់ខ្ពស់កាលពីថ្ងៃអង្គារ បានអនុម័តសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការប្រើប្រាស់យោធា នៅបរទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រុមប្រឹក្សាសហព័ន្ធ បានឲ្យដឹងថា “សមាជិកព្រឹទ្ធសភា បានគាំទ្រជាឯកច្ឆ័ន្ទ ចំពោះការអនុម័តសេចក្តីសម្រេច ដែលពាក់ព័ន្ធ”។ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា...
បរទេស៖ រដ្ឋាភិបាលទីក្រុង Minsk បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសបេឡារុស និងរុស្ស៊ីបានសម្រេចចិត្ត ពង្រីករយៈពេលនៃសមយុទ្ធរួមគ្នា របស់ប្រទេសទាំងពីរ “ដោយសារតែការកើនឡើង នៃសកម្មភាពយោធា” នៅជិតព្រំដែននៃប្រទេសបេឡារុស និងរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារុស្ស៊ី-បេឡារុស្ស ដែលមានឈ្មោះថា ‘Union...
ម៉ូស្គូ៖ ការិយាល័យប្រធានាធិបតីបារាំងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្យាថានឹង “ជៀសវាងការកើនឡើង កាត់បន្ថយហានិភ័យ និងរក្សាសន្តិភាព” នៅភាគខាងកើតអ៊ុយក្រែន ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ។ លោក ម៉ាក្រុង និងលោក ពូទីន បានព្រមព្រៀងគ្នាក្នុងការបន្តការងារក្នុងក្របខ័ណ្ឌនៃទម្រង់ Normandy ដោយផ្អែកលើការផ្លាស់ប្តូរ និងសំណើដែលធ្វើឡើងដោយអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ...
ម៉ូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាវាមុជទឹកប្រភេទ Kilo-class របស់កងទ័ពជើងទឹករុស្ស៊ី បានឆ្លងកាត់ច្រកសមុទ្រ Bosphorus របស់ប្រទេសតួកគី កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើដំណើរទៅកាន់សមុទ្រខ្មៅ។ នាវាមុជទឹក Kilo-class Rostov-Na-Donu បានចូលទៅក្នុងច្រកសមុទ្រប្រវែង ៣០គីឡូម៉ែត្រពីសមុទ្រ Marmara របស់ប្រទេសតួកគី ហើយឆ្ពោះទៅសមុទ្រខ្មៅ នេះបើយោងតាម Sozcu daily...
បរទេស ៖ មន្ត្រីអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ីបានប្រមូល ផ្តុំប្រហែល 70% នៃសមត្ថភាពយោធា ដែលត្រូវការសម្រាប់ការ លុកលុយពេញលេញលើ អ៊ុយក្រែនក្នុងប៉ុន្មាន សប្តាហ៍ខាងមុខនេះ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីដែលមិនបញ្ចេញ ឈ្មោះបាននិយាយថា ផ្ទៃដីនេះត្រូវបានគេរំពឹងថា នឹងកក...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ឯកអគ្គរដ្ឋទូត នៃអង្គការសហប្រជាជាតិ (អ.ស.ប) របស់ប្រទេសរុស្សី លោក Vassily Nebenzia បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក មិនមានគម្រោងការណាមួយឈ្លានពានលើប្រទេសអ៊ុយក្រែន នោះទេ ។ លោកបានថ្លែងថា “ការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី នៅក្នុងទឹកដីរបស់យើងកំពុងធ្វើឱ្យសហការីលោកខាងលិច និងសហរដ្ឋអាមេរិក និយាយថានឹងមានសកម្មភាពយោធាដែលបានគ្រោងទុក...
បរទេស៖ ការដាក់ពង្រាយប្រព័ន្ធមីស៊ីលឡើងវិញ កំពុងប្រព្រឹត្តទៅជាផ្នែកមួយ នៃសមយុទ្ធយោធានាពេលខាងមុខ នៃរដ្ឋសហភាពរុស្សី និង ប្រទេសបេឡារុស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីជាផ្នែកមួយនៃការត្រួតពិនិត្យកងកម្លាំងប្រតិកម្ម នៃរដ្ឋសហភាព បានដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Pantsir-S និងប្រព័ន្ធកាំភ្លើងធំ AA ចំនួន 12...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា វាប្រាកដច្បាស់ថា សហរដ្ឋអាមេរិក មិនចង់ដោះស្រាយក្តីព្រួយបារម្ភសន្តិសុខ ដ៏ចម្បងរបស់ខ្លួននោះទេ ប៉ុន្តែបានបន្តចំហរទ្វារ សម្រាប់កិច្ចពិភាក្សាគ្នាបន្ថែមទៀត ក្នុងដំណើរជាប់គាំងជុំវិញ បញ្ហាប្រទេសអ៊ុយក្រែន។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ ដែលបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅជិតប្រទេសអ៊ុយក្រែននោះ នឹងមិនប្រញាប់ប្រញាល់ ធ្វើការសម្រេចបញ្ចប់នោះទេ...
បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនបានដាក់ឲ្យកងទ័ពអាមេរិក ចំនួន៨.៥០០ ឲ្យធ្វើការប្រុងប្រៀបខ្ពស់ ដើម្បីបញ្ជូនទៅកាន់តំបន់អឺរ៉ុបភាគខាងកើត ស្របពេលមានភាពតានតឹងកើនឡើង ជុំវិញការប្រមូលផ្តុំយោធារបស់រុស្ស៊ី នៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។ មន្ត្រីនាំពាក្យ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក John Kirby បានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មានថា “បទបញ្ជាឲ្យត្រៀមធ្វើការបញ្ជូន” នោះ...