បច្ចេកវិទ្យា

ការចាកចេញ ពីអាជីវកម្ម ពីរុស្ស៊ី ធ្វើឲ្យរងផលប៉ះពាល់ ដល់សេដ្ឋកិច្ច របស់ជប៉ុន

តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុននានាជុំវិញ ពិភពលោកកំពុងភៀសខ្លួន ចេញពីប្រទេសរុស្ស៊ី ខណៈប្រទេសនេះប្រឈមមុខ នឹងការដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើង ដោយសារតែការ លុកលុយ ជាបន្តបន្ទាប់ របស់ខ្លួនលើអ៊ុយក្រែន ដែលបង្កើនការព្រួយបារម្ភ អំពីផលវិបាក ដែលវិបត្តិអាចមានលើ សេដ្ឋកិច្ចពិភពលោក ។

ក្រុមហ៊ុនផលិតធំៗ របស់ជប៉ុនបានបន្ថែមឈ្មោះ របស់ពួកគេទៅក្នុងបញ្ជីពាណិជ្ជកម្ម មិនធ្លាប់មានកំពុងកើនឡើង ដែលបញ្ឈប់ប្រតិបត្តិការ នៅប្រទេសរុស្ស៊ី ប៉ុន្តែអ្នកសេដ្ឋកិច្ច កត់សម្គាល់ថា ផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ ទៅលើក្រុមហ៊ុនជប៉ុន ទំនងជាមានកម្រិត ទោះបីជាបញ្ហាខ្សែសង្វាក់ ផ្គត់ផ្គង់ធនធានអាចបណ្តាល ឲ្យឈឺក្បាលយូរអង្វែងក៏ដោយ ។

លោក Manabu Shimoyashiro នាយកជាន់ខ្ពស់នៃនាយកដ្ឋាន ស្រាវជ្រាវក្រៅប្រទេស នៃអង្គការពាណិជ្ជកម្មខាងក្រៅ របស់ប្រទេសជប៉ុនបាននិយាយថា សមាមាត្រនៃអាជីវកម្ម ជាក្រុមហ៊ុនជប៉ុន ធ្វើនៅប្រទេសរុស្ស៊ី ចំពោះប្រតិបត្តិការនៅក្រៅប្រទេស របស់ពួកគេនៅតែមាន តិចតួចនៅឡើយ ដោយសាររុស្ស៊ី មិនមែនជាទីផ្សារសំខាន់ សម្រាប់ពួកគេ ការដកខ្លួន ចេញរបស់ក្រុមហ៊ុន មិនត្រូវបានគេរំពឹងថា នឹង ប៉ះពាល់ដល់សេដ្ឋកិច្ច របស់ប្រទេសជប៉ុន យ៉ាងខ្លាំងនោះទេ ។

នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ ឥណទាន Teikoku Databank Ltd.ថា ក្រុមហ៊ុនជប៉ុន សរុបចំនួន ៣៤៧ កំពុង ប្រតិបត្តិការនៅក្នុង ប្រទេសរុស្ស៊ីគិតត្រឹមខែកុម្ភៈ ក្នុងនោះ ៤៥ ភាគរយគឺជាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិត ផ្សេងទៀត ។ ក្នុងចំណោមក្រុមហ៊ុន ផលិតរថយន្តធំៗ ក្រុមហ៊ុន Toyota បានផ្អាករោងចក្រ របស់ខ្លួនក្នុងទីក្រុង St Petersburg នៅដើមខែនេះ ដោយសារការរំខានដល់សង្វាក់ផ្គត់ផ្គង់ និងបានបញ្ជាឲ្យ បុគ្គលិកជប៉ុនត្រឡប់ ទៅផ្ទះវិញ ។

នេះបើយោងតាមសាលាគ្រប់គ្រង Yale ថា ក្រុមហ៊ុន Nissan Motor Co និងក្រុមហ៊ុន Mitsubishi Motors Corp ដោយទាំង២មានរោងចក្រ ក្នុងស្រុកនៅក្នុងប្រទេសរុស្ស៊ី ក៏បានជម្លៀសបុគ្គលិក ផងដែរ ដោយចូលរួមជាមួយក្រុមហ៊ុន ពិភពលោកប្រហែល ៣៣0 រហូតមកដល់ពេលនេះ បានដកខ្លួនចេញពីប្រទេស រុស្ស៊ីក្នុងការតវ៉ា ៕ដោយ៖លី ភីលីព

Most Popular

To Top