ម៉ូស្គូ៖ បន្ទាប់ពីការវាយប្រហារ ភេរវករនៅសាលាក្រុង Crocus នៃទីក្រុងមូស្គូ ក្រសួងវប្បធម៌រុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានប្រកាសលុបចោលនូវព្រឹត្តិការណ៍ដ៏ធំ និងការកម្សាន្តទាំងអស់ នៅស្ថាប័នវប្បធម៌សហព័ន្ធ សម្រាប់ប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រសួងបានឲ្យដឹងថា “ព្រឹត្តិការណ៍ដ៏ធំ និងការកម្សាន្តនៅស្ថាប័នវប្បធម៌សហព័ន្ធត្រូវបានលុបចោល សម្រាប់ថ្ងៃខាងមុខនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងក៏បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិ នៃអ្នកដែលបានស្លាប់នៅសាលាក្រុង Crocus។...
ម៉ូស្គូ ៖ អគារ Crocus City Hall ជាកន្លែងដែលការវាយប្រហារ ភេរវករដ៏ធំមួយបានកើតឡើង នៅយប់ថ្ងៃសុក្រស្ថិតនៅខាងក្រៅដែន កំណត់ទីក្រុងម៉ូស្គូ ក្នុងការតាំងទីលំនៅទីក្រុង Krasnogorsk ហើយអគារបាន បើកកាលខែតុលា ឆ្នាំ ២០០៩ ហើយត្រូវបានគេដាក់ឈ្មោះ តាម Muslim Magomayev (១៩៤២-២០០៨) ជាអ្នកចម្រៀងសូវៀត...
រុស្ស៊ី ៖ លោក Anton Gorelkin អនុប្រធានគណៈកម្មាធិការ គោលនយោបាយព័ត៌មាន របស់រដ្ឋឌូម៉ា របស់រុស្ស៊ី បានព្រមាននៅបទសម្ភាសន៍ មួយបានបង្ហោះនៅលើបណ្តាញ YouTube Telega Reality ថា ស្មាតហ្វូនរបស់លោកខាងលិច អាចឈប់ដំណើរ ការនៅប្រទេសរុស្ស៊ី ប្រសិនបើជម្លោះអ៊ុយក្រែន ក្លាយជាសង្រ្គាមពិភពលោកលកទី៣ ។ យោងទៅតាមសមាជិកសភា...
IOC ៖ គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) បានចេញបញ្ជី ឈ្មោះអត្តពលិក មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលខ្លួននឹងអនុញ្ញាត ឲ្យចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡារដូវក្តៅនៅទីក្រុងប៉ារីស២០២៤ ដោយបញ្ជីរាយនាមមួយ ត្រូវបានចេញផ្សាយពីការ ដោយអនុញ្ញាតអព្យាក្រឹតចំនួន ១៩ នាក់ មកពីបណ្តាប្រទេស ត្រូវបានដាក់ទណ្ឌកម្ម ជុំវិញជម្លោះអ៊ុយក្រែន ។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថា...
ទីក្រុងស៊ីដនី ៖ អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក John Coates បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយកាសែត Daily Telegraph របស់ទីក្រុងស៊ីដនីថា ចំនួនជនជាតិរុស្សី ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាប៉ារីស ក្រោមទង់ជាតិអព្យាក្រឹត អាចមានកម្រិតទាបរហូតដល់ ៤០ នាក់តែប៉ុណ្ណោះ ។ កាលពីខែធ្នូ IOC បានរារាំងរុស្ស៊ី ពីការបញ្ជូនក្រុមបង្រួបបង្រួមមួយ...
ម៉ូស្គូ ៖ កាលពីថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន បានវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង Syzran នៅក្នុងតំបន់ Samara របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ហើយការប៉ុនប៉ងវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង Novokuibyshevsk ក៏ត្រូវបានកត់ត្រាផងដែរ ។ លោក Dmitry Azarov អភិបាលតំបន់បានឲ្យដឹងថា កុងតឺន័រផលិតផលប្រេងមួយ...
រដ្ឋផ្លរីដា ៖ ក្រុមហ៊ុនអវកាសយក្ស អាមេរិក SpaceX បានបញ្ជូលអវកាសយានិក អាមេរិក ៣ នាក់ និងអវកាសយានិករុស្ស៊ីម្នាក់បានហោះចេញពីរដ្ឋផ្លរីដា កាលពីយប់ថ្ងៃអាទិត្យ ដើម្បីបំពេញ បេសកកម្មរយៈពេល ៦ ខែនៅលើស្ថានីយ អវកាសអន្តរជាតិ ។ រ៉ុក្កែត SpaceX Falcon 9 បានបាញ់បង្ហោះ...
រុស្ស៊ី ៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា ការលេចធ្លាយខ្យល់ចេញ ពីផ្នែកមួយនៃស្ថានីយ អវកាសអន្តរជាតិ (ISS) មិនបង្កគ្រោះថ្នាក់ដល់ក្រុម នាវិករបស់ខ្លួន ឬស្ថានីយអវកាសរបស់យានអវកាស Roscosmos នោះឡើយ ។ មន្ត្រីអង្គការណាសា ធ្លាប់បានរាយការណ៍ថា អត្រាដែលខ្យល់កំពុងរត់ចេញពីម៉ូឌុល Zvezda របស់ផ្កាយរណបក្នុងកាលៈទេសៈខ្លះ បានកើនឡើងទ្វេដង។ ខណៈ...
មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី បានរាយការណ៍ថា យន្តហោះដ្រូន FPV (First Person View) របស់រុស្ស៊ី ដែលមានឈ្មោះថា “Piranha” បានបំផ្លាញរថក្រោះ Abrams ដំបូងបង្អស់ ដែលផលិតដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន។ សារព័ត៌មាន TASS បានឲ្យដឹងថា អ្នកតំណាងមកពីការិយាល័យរចនា...
ម៉ូស្គូ៖ អ្នកនាំពាក្យ របស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងដាក់ចេញនូវបម្រាម រយៈពេលប្រាំមួយខែ លើការនាំចេញប្រេងសាំង ចាប់ពីថ្ងៃទី០១ ខែមីនា តទៅ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ការផ្លាស់ប្តូរនេះមានគោលបំណង ប៉ះប៉ូវកំណើន នៃតម្រូវការនៅនិទាឃរដូវ និងរដូវក្តៅ ដោយបន្ថែមថាវិធានការ ដែលអាចកើតមានមួយទៀត គឺការបង្កើនអត្រាលក់ម៉ាស៊ូត នៅលើផ្សារហ៊ុនដល់...